VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai ទទួលជួបសន្ទនាជាមួយ គណៈប្រតិភូរដ្ឋសភា Slovakia
02/04/2015 11:19
(VOVworld) – នារសៀលថ្ងៃទី ២ មេសា ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Hoang Trung Hai បានទទួលជួបសន្ទនា ជាមួយគណៈប្រតិភូរដ្ឋសភា Slovakia ដឹកនាំដោយ អនុប្រធានរដ្ឋសភា លោកស្រី Lassakova ដែលកំពុង មានដំណើទស្សនកិច្ចជាផ្លូវ ការនៅវៀតណាមនិង ចូលរួមមហាសន្និបាតសហភាពអន្តរសភា IPU លើកទី​ 132។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai ទទួលជួបសន្ទនាជាមួយ គណៈប្រតិភូរដ្ឋសភា Slovakia
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai ទទួលជួបសន្ទនាជាមួយ គណៈប្រតិភូរដ្ឋសភា Slovakia (Image: VNA) (VOVworld) – នារសៀលថ្ងៃទី ២ មេសា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូរដ្ឋសភា Slovakia ដឹកនាំដោយ អនុប្រធានរដ្ឋសភា លោកស្រី  Lassakova ដែលកំពុង មានដំណើទស្សនកិច្ចជាផ្លូវ ការនៅវៀតណាមនិងចូលរួមមហាសន្និបាត សហភាពអន្តរសភា IPU លើកទី​ 132។ ក្នុងពិធីទទួលជួបសន្ទនានេះ លោក Hoang Trung Hai ស្នើរឲ្យ  Slovakia ជំរុញ EU សម្រេចការចរចារឆ្ពោះទៅការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម - EU (EVFTA) និងទទួលស្គាល់យន្តការសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម នាពេលវេលា បញ្ចប់ការចរចារ EVFTA។ លោក Hoang Trung Hai បានសង្កត់ធ្ងន់ថា៖ វៀតណាមត្រៀមខ្លួនជាស្រេចគាំទ្រនិងធ្វើជាស្ពានតភ្ជាប់ដើម្បី Slovakia បង្កើនទំនាក់ ទំនងជាមួយអាស៊ានផងដែ។ រី​ឯខ្លួនវិញ លោកស្រី Lassakova បានឲ្យដឹងថា៖ ភាំគី ទាំង ២ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ នាពេលថ្មីៗនេះ ហើយសម្តែងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ទេសចរណ៍ឲ្យបានខ្លាំងក្លាថែមទៀត នាពេលខាងមុខ៕

More