VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាមេរិក
27/02/2015 07:59
Vovworld-នៅពិធីទទួលជួបសន្ទនានារសៀលថ្ងៃទី២៦កុម្ភៈ ឧបនាយករដ្ឋ​មន្ត្រី​និងជារដ្ឋមន្ត្រីការបរទេសវៀតណាម
ឧបនាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាមេរិក
ឧបនាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាមេរិក (VOV)         Vovworld-នៅពិធីទទួលជួបសន្ទនានារសៀលថ្ងៃទី២៦កុម្ភៈ ឧបនាយករដ្ឋ​មន្ត្រី ​និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh និង​ឯកអគ្គរដ្ឋទូត​ អាមេរិកប្រចាំនៅវៀតណាមលោក Ted Osius បានរំលឹកទៅលើ​វឌ្ឍន៍ភាពលើច្រើន ​វិស័យក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរគិតតាំងពីពេល​បង្កើតទំនាក់ទំនង​ដៃគូ​ លើ​គ្រប់វិស័យ។ ​ភាគីទាំងពីរបានឯកភាពសហការជិត​ស្និទ្ធដើម្បីរៀបចំសកម្មភាព រំលឹក​ខួបលើកទី២០នៃទិវាបង្កើតទំនាក់ទំនងការទូត។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរ អំពីកិច្ច​សហការសំដៅបញ្ចប់ការចរចារលើកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកតាមកាល កំណត់។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បាន​ស្វាគមន៍សកម្មភាពរបស់ឯកអគ្គរដ្ឋទូតអាមេរិកលោក Ted Osius ទន្ទឹមនឹង នោះស្នើរ​ឯកអគ្គរដ្ឋទូតបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នរបស់វៀតណាម ដើម្បីអនុវត្តដ៏ខ្លាំងក្លាថែមទៀតបណ្ដាវិស័យសហប្រតិបត្តិការក្នុងក្របខ័ណ្ឌដៃគូលើ គ្រប់វិស័យ​រវាងប្រទេសទាំងពីរដើម្បីផលប្រយោជន៍របស់ភាគីនីមួយៗនិងរួមចំណែក ក្នុង​សន្តិភាពស្ថិរភាពនៅដំបន់៕