VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបអភិបាលខេត្ត Aichi ( ជប៉ុន)
13/09/2016 10:00
(VOV)_ថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយអភិបាលខេត្ត Aichi លោក ​Hideaki Omura ដែលប្រព្រឹត្តទៅនាថ្ងៃទី១២ កញ្ញា នៅទីក្រុងហាណូយ ​ឧបនាយក​រដ្ឋមន្ត្រីវៀតណាម
ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបអភិបាលខេត្ត Aichi ( ជប៉ុន)
ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបអភិបាលខេត្ត Aichi ( ជប៉ុន)           (VOV)_ថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយអភិបាលខេត្ត Aichi លោក ​ Hideaki Omura ដែលប្រព្រឹត្តទៅនាថ្ងៃទី១២ កញ្ញា នៅទីក្រុងហាណូយ ​ឧបនាយក​រដ្ឋមន្ត្រីវៀតណាម លោកTruong Hoa Binh បានជឿជាក់ថា៖​ដោយមានកិត្យានុភាពរបស់ខ្លួន លោក Hideaki Omura នឹងបន្តជំរុញកិច្ចសហ​ប្រតិបត្តិ​ការលើច្រើនវិស័យ រវាង ខេត្ត Aichi  ជាមួយវៀតណាម នាពេលខាង​មុខនេះ តាមនោះរួមចំណែកសំខាន់ ក្នុង ការអភិវឌ្ឍន៍រួមនៃប្រទេសទាំងពីរ។​ ឧបនាយករដ្ឋមន្ត្រីបានស្នើថា៖ នាពេលខាងមុខ នេះ អភិបាលខេត្ត ​Hideaki Omura យកចិត្តទុកដាក់ថែមទៀតចំពោះបញ្ហាវិនិយោគនៅវៀតណាម និងបន្ត​បង្កលក្ខណះងាយស្រួលថែមទៀត ក្នុងការទទួលនិស្សិតសិក្សាបច្ចេកទេសវៀតណាម មកធ្វើការ៕

More