VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស អាមេរិកនិងប្រេស៊ីល
18/02/2017 08:03
(VOV)_​នៅខាងក្រៅ សន្និសីទរដ្ឋមន្ត្រី ក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ​និង​ទើបលេចចេញជួរមុខលើពិភពលោក (G20) កំពុងប្រព្រឹត្តទៅនៅទីក្រុងBonn ( ប្រទេសអាមេរិក) នាថ្ងៃទី១៧ កុម្ភះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ​បរទេស​វៀតណាម លោក Pham Binh Minh បានជួបសន្ទនាជាមួយរដ្ឋ​មន្ត្រី​ការបរទេសអាមេរិក លោក Rex Tillerson។
ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស អាមេរិកនិងប្រេស៊ីល
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson (VOV)_​នៅខាងក្រៅ សន្និសីទរដ្ឋមន្ត្រី ក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ​និង​ ទើបលេចចេញជួរមុខលើពិភពលោក (G20) កំពុងប្រព្រឹត្តទៅនៅទីក្រុងBonn ( ប្រ ទេសអាមេរិក) នាថ្ងៃទី១៧ កុម្ភះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ​បរទេស​វៀត ណាម លោក Pham Binh Minh បានជួបសន្ទនាជាមួយរដ្ឋ​មន្ត្រី​ការបរទេសអាមេរិក  លោក Rex Tillerson។​នៅទីនេះ ឧបនាយករដ្ឋមន្ត្រី​ លោក ​Pham Binh Minh បានអះអាងថា៖ វៀតណាមគោរពនិងមានគោល​បំណងជំរុញ​ទំនាក់ទំនងមិត្តភាព កិច្ច សហប្រតិបត្តិការដៃគូលើគ្រប់វិស័យជាមួយអាមេរិក ដើម្បីផលប្រយោជន៍របស់ប្រជា ជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពថាបន្តរក្សាការផ្លាស់ប្តូរគណៈប្រ តិភូ ជាពិសេសគឺជំនួបប្រាស្រ័យកំពូល។រដ្ឋមន្ត្រីការបរទេស​ លោក Rex Tillerson មាន គោលបំណងទៅបំពេញទស្សនកិច្ចនៅ​វៀត​ណាម​និងចូលរួមបណ្ដាសកម្មភាពក្នុង ក្របខ័ណ្ឌឆ្នាំ APEC 2017 នៅវៀតណាម។           ក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson ភា គីទាំងពីរបានឯកភាពរួមសហការជិតស្និទ្ធ រៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-អាមេរិក នាឆ្នាំ២០១៨​ ជាពិ សេសគឺ​បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋ​កិច្ចពាណិជ្ជកម្ម វិនិយោគ អប់រំ និងទេសចរណ៍រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បាន សចរណ៍ ការពារស្មារតីគោរពច្បាប់ នៅតំបន់​សមុទ្រ និងសាគរដោះស្រាយជំលោះ ដោយសន្តិវិធី ផ្អែកទៅលើការគោរពច្បាប់អន្តរជាតិ ដែលក្នុងនោះ មានអនុសញ្ញា  អង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់​សមុទ្រ ( UNCLOS) ១៩៨២។           នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Jose Serra ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន​បង្ហាញថា៖វៀតណាម គោរពនិងមានគោលបំណងជំរុញទំនាក់ទំនងមិត្តភាព  កិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយប្រេស៊ីល ។ ភាគីទាងពីរបាន​ឯកភាព ​ចាត់ទុកថា៖​ត្រូវបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ​ជាពិសេស​គឺគណៈ ប្រតិភូថ្នាក់ដឹកនាំ​ជាន់​ខ្ពស់ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងនយោបាយរវាង វៀតណាមនិងប្រេស៊ីល  ​ជំរុញ​ទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់មួយលានលានដុល្លារ អាមេរិក នាឆ្នាំ២០២០៕