ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី
09/03/2014 08:58
(VOV)_ទាក់ទិនដល់ការធ្លាក់របស់យន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airline បាត់ខ្លួន នារសៀលថ្ងៃទី ៨ មិនា ឧបនាយករដ្ឋមន្ត្រី

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh (TTXVN) (VOV)_ទាក់ទិនដល់ការធ្លាក់របស់យន្តហោះ MH370 របស់ក្រុមហ៊ុនអាកាស ចរណ៍ Malaysia Airline បាត់ខ្លួន នារសៀលថ្ងៃទី ៨ មិនា ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានមានជំនួប សន្ទនាបន្ទាន់តាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Dato Sri Anifah Hj Aman ។ ឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការរំលែកទុក្ខ និងការយកចិត្តទុកដាក់ ដ៏ជា្រលជ្រៅចំពោះរដ្ឋាភិបាល ប្រជាជនម៉ាឡេស៊ី និងប្រទេសទាក់ទិននានា និង គ្រួសារអ្នកធ្វើដំណើរលើយន្តហោះ។ ឧបនាយករដ្ឋមន្ត្រីបានអោយដឹងថា៖ចាប់ពីពេលទទួលបានព័ត៍មាននាព្រឹកថ្ងៃទី៨ មិនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានយកចិត្តទុកដាក់ជាពិសេស និងស្នើគ្រប់ក្រសួង ស្ថាប័នទាក់ទិនរបស់វៀតណាម រួមសហការយ៉ាងស្អិតរមួតជាមួយម៉ាឡេស៊ី ដើម្បីស្វែងរកព័ត៍មាន អនុវត្តរាល់កងកម្លាំងនិងមធ្យោបាយ វិធានការ ដើម្បីស្វែងរក ជួយសង្គ្រោះ។ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ក៏បានជូនដំណឹងថា៖ គ្រប់ស្ថាប័នជួយសង្គ្រោះវៀតណាម កំពុងខំប្រឹងប្រែង អស់ពីកម្លាំង កាយចិត្តរបសើខ្លួន ដើម្បីស្វែងរកយន្តហោះនេះដែរ។ រដ្ឋមន្ត្រី Amanបានថ្លែងអំណរគុណដ៏ស្មោះសររបស់រដ្ឋាភិបាល ប្រជាជនម៉ាឡេស៊ី អំពីការ ជួយសង្គ្រោះនេះរបស់វៀតណាម៕
Related
More




