USAID សន្យាជួយឧបត្ថម្ភវៀតណាមបង្កើនសក្តានុភាពប្រឆាំងនឹងគ្រឿងញៀន
08/05/2012 08:44
នារសៀលថ្ងៃទី ៧ ឧសភានៅខុទ្ទកាល័យរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយនាយករងស្ថាប័ន្ធជួយ ឧបត្ថម្ភអភិវឌ្ឍន៍អន្តរជាតិអាមេរិក (USAID) លោក Donald Steinberg ដែលកំពុងមានដំណើរទស្សនកិច្ចនិងបំពេញ ការងារនៅវៀតណាម។
នារសៀលថ្ងៃទី ៧ ឧសភា នៅខុទ្ទកាល័យរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយនាយករងស្ថាប័ន្ធជួយឧបត្ថម្ភ អភិវឌ្ឍន៍អន្តរជាតិអាមេរិក (USAID) លោក Donald Steinbergដែលកំពុងមានដំណើរ ទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម។ វាយតំលៃខ្ពស់ចំពោះបណ្ដាលទ្ធផលនៃ កិច្ចសហប្រតិបត្តិការ ដែលបានទទួល ក្នុងរយៈពេលកន្លងទៅ រវាង USAID និងរដ្ឋាភិ បាលវៀតណាម ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាងថា៖ បណ្ដា លទ្ធផលនេះបានរួមចំណែកយ៉ាងសកម្មសំដៅជំរុញទំនាក់ទំនងដៃគូមិត្តភាពល្អ ប្រសើររវាងអាមេរិកនិងវៀតណាម ឲ្យខ្លាំងក្លាថែមទៀត។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះ USAID ដែលបានមានសកម្មភាពជួយ ឧបត្ថម្ភវៀតណាម ក្នុងការងារទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹង HIV/AIDS កសាង កែទម្រង់ រដ្ឋបាលលើវិស័យគ្រប់គ្រងរដ្ឋរួមចំណែកកែលំអរបរិយាកាសវិនិយោគ ចូលមកវៀតណាម ។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc មានគោលបំណងថា៖ ក្នុងរយៈពេលខាងមុខ USAID បន្តជួយឧបត្ថម្ភវៀតណាមអនុវត្តការកាត់បន្ថយភាព ក្រីក្រ ការទប់ទល់នឹងការប្រែប្រួលអាកសធាតុ ការបណ្តុះបណ្ដាលប្រភពធនធាន មនុស្ស និងបង្កើនសក្តានុភាពប្រយុទ្ធប្រឆាំង នឹងគ្រឿងញៀន HIV/AIDS៕ ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយនាយករងស្ថាប័ន្ធជួយឧបត្ថម្ភអភិវឌ្ឍន៍អន្តរជាតិ អាមេរិក (USAID) លោក Donald Steinberg (Image: vietnam+)
Related
More




