វេទិការអង្គភាពអាជីវកម្មទប់ទល់នឹងបំរែបំរួលអាកាសធាតុ
29/11/2013 11:33
Vovworld-វេទិការអង្គភាពអាជីវកម្មទប់ទល់នឹងបំរែបំរួលអាកាសធាតុបានរៀបចំនាព្រឹកថ្ងៃទី២៩វិច្ឆិកានៅទីក្រុងហាណូយ។

វេទិការអង្គភាពអាជីវកម្មទប់ទល់នឹងបំរែបំរួលអាកាសធាតុ (xaluan.com) Vovworld-វេទិការអង្គភាពអាជីវកម្មទប់ទល់នឹងបំរែបំរួលអាកាសធាតុបានរៀបចំនាព្រឹកថ្ងៃទី២៩វិច្ឆិកានៅទីក្រុងហាណូយ។ នៅទីនេះបណ្ដាដំណាងបាន ដាក់ចេញការសាកល្បងនិងឱកាសរបស់អង្គភាពអាជីវកម្មក្នុងពេលចូលរួមសកម្មភាពកំណើនបៃតងទប់ទល់នឹងបំរែបំរួលអាកាសធាតុ។ លោក Pham Hoang Mai ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រអប់រំធនធាននិងបរិស្ថាន ក្រសួងផែនការនិង វិនិយោគបានឲ្យដឹងថា៖ “ក្នុងរយៈពេលខាងមុខយើងខ្ញុំនឹងស្នើរជាមួយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលកសាង អាទិភាពអំពីពន្ធប្រាក់ចំណេញសំរាប់អង្គភាពអាជីវកម្មក្នុងពេលទទួលទុនបំរើឲ្យ គំរោងការបច្ចេកវិទ្យានិងបង្កើតមូលនិធិផ្សេងៗ។ រដ្ឋាភិបាលតាមរយៈមូលនិធិនឹងជួយឧបត្ថម្ភសំរាប់សកម្មភាពពិសោធន៍អំពីការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពថាមពលគឺបណ្ដាគំរោងការអំពីកំណើនបៃតង។” វេទិការអង្គភាពអាជីវកម្មទប់ទល់នឹងបំរែបំរួលអាកាសធាតុដោយក្រសួង ធនធាននិងបរិស្ថានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមសហការរៀបចំ៕
Related






