VOV WorldVOV World
វេទិការស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅទីក្រុង Geneva ស្វីស
29/09/2016 08:37
(VOVworld) – នាថ្ងៃទី ២៧ កញ្ញា នៅខាងក្រៅសម័យ ប្រជុំលើកទី ៣៣ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុង Geneva ស្វីស វៀតណាមបានសហការជាមួយ ប្រទេស ហ្វីលីពីន ឥណ្ឌូណេស៊ី ចិន អាមេរិក Costa Rica អូស្រ្តាលី អាល្លឺម៉ង់ និងអង្គការអន្តោប្រវេសន៍អន្តរជាតិបាន រៀបចំវេទិការអន្តរជាតិស្តីពី «ការអប់រំ សំរាប់នារីនិង កុមារីសំដៅប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស»។
វេទិការស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅទីក្រុង Geneva ស្វីស
វេទិការស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅទីក្រុង Geneva ស្វីស (VNA) (VOVworld) – នាថ្ងៃទី ២៧ កញ្ញា នៅខាងក្រៅសម័យប្រជុំលើកទី ៣៣  ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុង Geneva ស្វីស វៀតណាមបានសហការ ជាមួយ ប្រទេសហ្វីលីពីន ឥណ្ឌូណេស៊ី ចិន អាមេរិក Costa Rica អូស្រ្តាលី អាល្លឺម៉ង់ និងអង្គការអន្តោប្រវេសន៍អន្តរជាតិបានរៀបចំវេទិការអន្តរ ជាតិស្តីពី «ការអប់រំ សំរាប់នារីនិងកុមារីសំដៅប្រយុទ្ធប្រឆាំងនឹងការ ជួញដូរមនុស្ស»។ ថ្លែងមតិនៅពិធី បើកវេទិការ ឯកអគ្គរដ្ឋទូតប្រធាន គណៈប្រតិភូវៀតណាមនៅខាងក្រៅ អ.ស.ប. ប្រចាំនៅទីក្រុង Geneva  ស្វីស លោក Nguyen Trung Thanh បានអះអាងថា៖ នេះគឺជាសកម្មភាព ចាំបាច់សំដៅជួយជ្រោមជ្រែងការបូកសរុប ១០ ឆ្នាំនៃការ អនវុត្តសេចក្តី សម្រេចចិត្តរបស់ អ.ស.ប. ស្តីពីការអប់រំសិទ្ធិមនុស្ស​ ព្រមទាំង គឺជា​ឱកាស ល្អក្នុងការស្វែងរកវិធានការណ៍និរន្តរភាពសំដៅប្រឆាំងនឹងការជួញដូរ មនុស្ស។ ក្នុងឋានៈជាវាគ្មិនសំខាន់នៅវេទិការលើកនេះ ឧបការីរបស់ រដ្ឋមន្ត្រី ការបរទេសវៀតណាម លោក Duong Chi Dung  បានចែករំលែក ជាមួយមិត្តភ័ក្ក អន្តរជាតិអំពីការខំប្រឹងប្រែងរបស់វៀតណាមក្នុងការ ងារប្រយុទ្ធប្រឆាំងនឹងការ ជួញដូរមនុស្ស​ដូចជា៖ ការចូលរួមអនុសញ្ញា អន្តរជាតិ ការផ្តើមគំនិតក្នុងតំបន់ អនុតំបន់និងទ្វេភាគីផ្សព្វផ្សាយ ក្រមច្បាប់កម្មវិធីអំពីការប្រឆាំងនឹងការជួញដូរមនុស្ស ៕