VOV WorldVOV World
វេលាចុងក្រោយចំពោះការបញ្ចេញអាវុធគីមីពីស៊ីរី
28/04/2014 08:22
(VOVworld) – ថ្ងៃទី ២៧ មេសា គឺជាវេលាចុងក្រោយ ដែលរដ្ឋអំណាចស៊ីរីត្រូវបញ្ចេញ បរិមាណអាវុធគីមីទាំង អស់ពីប្រទេសនេះ។
វេលាចុងក្រោយចំពោះការបញ្ចេញអាវុធគីមីពីស៊ីរី
វេលាចុងក្រោយចំពោះការបញ្ចេញអាវុធគីមីពីស៊ីរី (Image: Vietnam+) (VOVworld) – ថ្ងៃទី ២៧ មេសា គឺជាវេលាចុងក្រោយដែលរដ្ឋអំណាចស៊ីរីត្រូវបញ្ចេញ បរិមាណអាវុធគីមីទាំងអស់ពីប្រទេសនេះ។ តាមតូរលេខស្ថិតិថ្មីបំផុតរបស់អង្គការ ហាមឃាត់ការប្រើប្រាស់អាវុធគីមី (OPCW) បានប្រកាសថា៖ Damascus បានបញ្ចេញ និងលុបចោល ៩២% នៃឃ្លាំងអាវុធគីមីនៅប្រទេសនេះ។ អ្នកសម្រុះសម្រួលរបស់ គណៈកម្មាធិការចំរុះរវាង អ.ស.ប. និង OPCW លោកស្រី Sigrid Kaag បានឲ្យដឹងថា៖ ៦.៥% នៃបរិមាណសារធាតុផលិតអាវុធគីមីនៅសេសសល់និងត្រូវបានបញ្ចេញពីស៊ីរី ។ លោកស្រី Sigrid Kaag ក៏បានវាយតំលៃខ្ពស់ចំពោះការសហការមានចរិតលក្ខណៈ ស្ថាបនារបស់រដ្ឋាភិបាលស៊ីរីក្នុងការលុបចោលអាវុធគីមីនៅប្រទេសនេះផងដែរ។ ការបញ្ចេញអាវុធគីមីពីស៊ីរីត្រូវបានចាប់ផ្តើមឡើងវិញ នាថ្ងៃទី ៤ មេសា កន្លងមក។ មុននោះ ដំណើរការនេះត្រូវផ្អាកដោយសារការលំបាកការធានាសន្តិសុខ៕