វេនេហ្ស៊ូអេឡា ផ្តល់ការជ្រកកោនដល់Edward Snowden
06/07/2013 08:46
ប្រធានាធិបតីវេនេហ្ស៊ីអេឡា លោក Nicolas Maduro នាថ្ងៃ ទី ៦ ខែ កក្កដា ឆ្នាំ ២០១៣បានប្រកាសសេចក្តី សំរេចផ្តល់ ការជ្រកកោនមនុស្សធម៌ដល់ Edward Snowden។

Edward Snowdenអតីតនិយោជាតិនៃ ទីភ្នាក់ងារសម្ងាត់អាមេរិក (រូបថតVNA) Vovworld- ប្រធានាធិបតីវេនេហ្ស៊ីអេឡា លោក Nicolas Maduro នាថ្ងៃ ទី ៦ ខែ កក្កដា ឆ្នាំ ២០១៣បានប្រកាសសេចក្តីសំរេចផ្តល់ ការជ្រកកោនមនុស្សធម៌ ដល់ Edward Snowdenអតីតនិយោជាតិនៃ ទីភ្នាក់ងារសម្ងាត់អាមេរិក ជាអ្នក ទម្លាយកម្មវិធីស៊ើបការណ៍តាមអេឡិចត្រូនិចដ៏ធំរបស់អាមេរិក។ថ្លែងមតិ នៅពិធីដង្ហែរក្បួនក្នុងឱកាសរំលឹកខួបលើកទី២០២នៃទិវាឯករាជ្យលោក Maduro បានអោយដឹងថា៖សេចក្តីសំរេចនេះត្រូវបាននាំចេញក្រោយពីបានស្រាវជ្រាវ មតិរបស់ថ្នាក់ដឹកនាំមួយចំនួនក្នុងតំបន់។ នាថ្ងៃដដែល ប្រធានាធិបតី នីការ៉ាហ្គ័រ លោក Daniel Ortega បានប្រកាស ថា រដ្ឋាភិបាលរបស់លោកក៏មានបំណងផ្តល់ការជ្រកកោនដល់អតីតនិយោជិតនៃ ទីភ្នាក់ងារសម្ងាត់អាមេរិករូបនេះដែរ"ប្រសិនបើកាលៈទេសៈអនុញ្ញាត"។ លោក Ortegaអោយដឹងថា៖រដ្ឋាភិបាលរបស់លោកបានទទួល ពាក្យ សុំការជ្រកកោន១នៅ ស្ថាតទូត នីការ៉ាហ្គ័រប្រចាំមូស្គូ៕
Related






