VOV WorldVOV World
វគ្គផ្តាច់ព្រ័ត្រ U23 អាស៊ីឆ្នាំ២០២៦៖ ក្រុម U23 វៀតណាមមានជំនឿជឿជាក់និងការប្តេជ្ញាចិត្ត
06/01/2026 06:40
(VOVWORLD) - នារសៀលថ្ងៃទី៦ ខែមករានេះ ក្នុងក្របខ័ណ្ឌនៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ជើងឯក U23 អាស៊ី ដែលប្រព្រឹត្តទៅនៅប្រទេសអារ៉ាប៊ី សាអូឌីត ក្រុម U23 វៀតណាម បានចូលប្រកួតលើកដំបូងក្នុងពូល A ទល់នឹងក្រុម U23 ហ្ស៊កដានី។
វគ្គផ្តាច់ព្រ័ត្រ U23 អាស៊ីឆ្នាំ២០២៦៖ ក្រុម U23 វៀតណាមមានជំនឿជឿជាក់និងការប្តេជ្ញាចិត្ត
គ្រូបង្វឹក Kim Sang Sik និងខ្សែការពារកណ្តាល Ly Duc នៅក្នុងសន្និសីទសារព័ត៌មាន (រូបថត៖ VFF) ថ្លែងមុនការប្រកួត គ្រូបង្វឹកក្រុម U23 វៀតណាម លោក Kim Sang Sik បានចែករំលែកថា៖ ក្រុម U23 វៀតណាមត្រូវបានវាយតម្លៃថាខ្សោយនៅក្នុងពូល A ហើយគូប្រកួតបីផ្សេងទៀតសុទ្ធតែខ្លាំង។ ប៉ុន្តែប្រសិនបើក្រុមលេងដោយការផ្តោតអារម្មណ៍ ការតាំងចិត្ត និងបង្ហាញស្មារតីប្រយុទ្ធដ៏រឹងមាំ ក្រុមអាចមានឱកាសពិតប្រាកដក្នុងការឈានទៅមុខ។ អ្នកយុទ្ធសាស្ត្រកូរ៉េខាងត្បូងរូបនេះបាននិយាយថា លោកពិតជារីករាយណាស់ដែលបានដឹកនាំក្រុម U23 វៀតណាមនៅក្នុងការប្រកួតនៅទីលានទ្វីប។ ក្រុម U23 វៀតណាមបានសម្រេចគោលដៅរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games 33) ហើយឥឡូវនេះដល់ពេលដែលក្រុមទាំងមូល ផ្តោតការយកចិត្តទុកដាក់ទាំងអស់ ទៅលើការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ជើងឯក  U23 អាស៊ី ឆ្នាំ ២០២៦។ យោងតាមកាលវិភាគ ក្រុម U23 វៀតណាមនឹងត្រូវប្រកួតជាមួយក្រុម U23 កៀហ្ស៊ីស៊ីស្ថាន (ថ្ងៃទី ៩ ខែមករា) និងធ្វើជាម្ចាស់ផ្ទះទទួលក្រុមអារ៉ាប៊ីសា អូឌីត (ថ្ងៃទី ១២ ខែមករា)។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ជើងឯក U23 អាស៊ី   ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦-២៤ ខែមករា នៅប្រទេសអារ៉ាប៊ី សាអូឌីត ដោយមានការចូលរួមពីក្រុមប្រកួតចំនួន ១៦៕
TAG
VOV/VOVworld/វគ្គផ្តាច់ព្រ័ត្រ/U23/អាស៊ី/ឆ្នាំ២០២៦/វៀតណាម/ជំនឿជឿជាក់/ការប្តេជ្ញាចិត្ត