VOV WorldVOV World
វិទ្យុសម្លេងវៀតណាមនិងក្រសួងអប់រំនិងបណ្ដុះបណ្ដាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការឃោសនា។
05/08/2013 11:44
VOV-ពិធីចុះហត្ថលេខាលើកម្មវិធីសហការឃោសនារវាងអង្គភាពទាំងពីរ ដំណាក់​កាល ២០១៣-២០១៥។
វិទ្យុសម្លេងវៀតណាមនិងក្រសួងអប់រំនិងបណ្ដុះបណ្ដាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការឃោសនា។
វិទ្យុសម្លេងវៀតណាមនិងក្រសួងអប់រំនិងបណ្ដុះបណ្ដាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការឃោសនា។​(vov.vn)         VOV-នាព្រឹកថ្ងៃទី៥សីហា នៅក្រុងហាណូយ អគ្គនាយកវិទ្យុសម្លេងវៀត​ ណាម​លោក Nguyen Dang Tien និងរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាល Pham Vu Luan បានចុះហត្ថលេខាលើកម្មវិធីសហការឃោសនារវាងអង្គភាពទាំងពីរ ដំណាក់​កាល ២០១៣-២០១៥។ តាមនោះ ខ្លឹមសារសហការឃោសនាររួមមាន​ ខ្លឹមសារ​ចំនួន៦គឺ ឃោសនាអំពីគោលការណ៍គោលមាគ៌ានិងដំណោះស្រាយ​ ផ្លាស់ប្តូរ​ថ្មីជាសារវន្តនិងលើគ្រប់វិស័យអប់រំបណ្ដុះបណ្ដាល ឧទ្ទេសនាមបណ្ដា គំរូ​វឌ្ឍន៍​ភាពនិងបទពិសោធន៍អភិវឌ្ឍន៍ជាដើម។ អគ្គនាយកវិទ្យុសម្លេងវៀត ណាម​លោក Nguyen Dang Tien បានឲ្យដឹងថា៖         “វិទ្យុសម្លេងវៀតណាមមានប្រភេទសារព័ត៌មានចំនួន៤គឺ ផ្សាយសម្លេង កាសែត កាសែតអេលិចត្រូនិកនិងទូរទស្សន៍។ ​ខ្ញុំគិតថា ជាមួយអប់រំមាន​ កម្មវិធី​ជា​ច្រើន​និងការផ្លាស់ប្តូរថ្មី។ អប់រំនឹងស៊ីជម្រៅចូលមូលដ្ឋាន​អភិវឌ្ឍន៍ នៃប្រទេស​ជាតិ។ យើងខ្ញុំចែករំលែកនិងរួមដំណើរជាមួយអប់រំ៕”