VOV WorldVOV World
វិទ្យុសំលេងវៀតណាមនិងសមាគមផ្សាយ សំលេងនិងទូរទស្សន៍ ហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការ
25/06/2013 11:38
នាព្រឹកថ្ងៃទី២៥មិថុនានៅទីស្នាក់ការនៃវិទ្យុសំលេងវៀត ណាមអគ្គនាយករងវិទ្យុសំលេងវៀតណាមលោក Vu Hai ​ បាន ទទួលគណប្រតិភូសម្ព័ន្ឋសមាគមផ្សាយសំលេងនិង ទូរទស្សន៍ ហ្វីលីពីនដឹកនាំដោយលោក​ Lito Ocampo Cruz ប្រធានស្ថានីយ៍ទូរទស្សន៍ ផ្កាយរណប់ពិភពលោកទាងមូលរបស់ទូរទស្សន៍ ហ្វីលីពីន។
វិទ្យុសំលេងវៀតណាមនិងសមាគមផ្សាយ សំលេងនិងទូរទស្សន៍ ហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការ
Vovworld-នាព្រឹកថ្ងៃទី២៥មិថុនានៅទីស្នាក់ការនៃវិទ្យុសំលេងវៀតណាមលេខ៥៨វិថី Quan Su ទីក្រុងហាណូយ​អគ្គនាយករងវិទ្យុសំលេងវៀតណាមលោក Vu Hai ​បាន ទទួលគណប្រតិភូសម្ព័ន្ឋសមាគមផ្សាយសំលេងនិងទូរទស្សន៍ ហ្វីលីពីនដឹកនាំដោយ លោក​ Lito Ocampo Cruz ប្រធានស្ថានីយ៍ទូរទស្សន៍ ផ្កាយរណប់ពិភពលោកទាំងមូល របស់ទូរទស្សន៍ ហ្វីលីពីន។ភាគីទាំង២បានផ្លាស់ប្តូរបទពិសោធន៍ទាក់ទិនដល់ការ ផ្សាយសំលេងនិងទូរទស្សន៍ជាពិសេសការផ្សាយតាមកពស់រលកធាតុអាកាស FM។ លោក​ Lito Ocampo Cruzបានដំដែងចំណាប់អារម្មណ៍ជាពិសេសចំពោះកាណាល់ចរាចរ VOV។អគ្គនាយករងវិទ្យុសំលេងវៀតណាមលោក Vu Hai ​បានសំដែងការយកចិត្តទុក ដាក់ដល់ជោគជ័យដែលហ្វីលីពីនទទួលបានក្នុងការអភិ​វឌ្ឍន៍ទូរទស្សន៍របស់ហ្វីលីពីន ព្រមទងមានបំណងថាភាគីទាំង២នឹងមានកិច្ចសហប្រតិបត្តិការនិងមានការផ្លាសើប្តូរ បទពិសោធន៍នាពេលអនាគត៕