VOV WorldVOV World
វិទ្យុសម្លេងវៀតណាមបង្កើនការឃោសនាអំពីវិទ្យាសាស្ត្របច្ចេកវិទ្យា។
09/07/2013 07:52
VOV-នារសៀលថ្ងៃទី៨កក្កដានៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិហាណូយ​បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើកម្មវិធីសហការផ្សព្វផ្សាយរវាងវិទ្យុសម្លេងវៀតណាមជាមួយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
វិទ្យុសម្លេងវៀតណាមបង្កើនការឃោសនាអំពីវិទ្យាសាស្ត្របច្ចេកវិទ្យា។
វិទ្យុសម្លេងវៀតណាមជាមួយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានចុះហត្ថលេខាលើកម្មវិធី សហការផ្សព្វផ្សាយ។ (vov.vn)         VOV-នារសៀលថ្ងៃទី៨កក្កដានៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិហាណូយ​បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើកម្មវិធីសហការផ្សព្វផ្សាយរវាងវិទ្យុសម្លេង វៀតណាមជាមួយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ តាមនោះ ពីឥឡូវដល់ឆ្នាំ ២០១៦​បណ្ដាមធ្យោបាយផ្សព្វផ្សាយរបស់​វិទ្យុ​សម្លេងវៀតណាមនឹងបង្កើនផ្សាយ ព័ត៌មានអំពីសកម្មភាពវិទ្យាសាស្ត្រនិង​បច្ចេកវិទ្យា។ ​ថ្លែងមតិនៅពិធីចុះហត្ថលេខា រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិង​បច្ចេកវិទ្យា​វៀតណាមលោក Nguyen Quan បានអះ អាងថា​វិទ្យុសម្លេងវៀតណាម​ជាស្ថាប័នផ្សព្វផ្សាយមានឥទ្ធិពលដ៏ធំធេងក្នុងជីវភាព សង្គម​ ការចុះហត្ថលេខាលើ​កម្មវិធីសហការផ្សព្វផ្សាយរវាងវិទ្យុសម្លេងវៀតណាម ជាមួយក្រសួងវិទ្យាសាស្ត្រ​និងបច្ចេកវិទ្យានឹងជួយឲ្យសហគមន៍និងថ្នាក់ដឹកនាំ គ្រប់គ្រងគ្រប់ជាន់ថ្នាក់និងអាជីវករយកចិត្តទុកដាក់ គាំទ្រចំពោះការអភិវឌ្ឍន៍ វិទ្យាសាស្ត្របច្ចេកវិទ្យាក្នុង​ជីវភាពរស់នៅ៕