វិទ្យុសម្លេងវៀតណាមរៀបចំកម្មវីធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាបង្កើតកម្មវិធីផ្សាយជាភាសាជប៉ុន
19/09/2013 10:48
កម្មវិធីផ្សាយជាភាសាជប៉ុនសម្រេចរាល់ភារកិច្ច រួមចំណែកចូលក្នុង ការជំរុញទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាមនិងជប៉ុន
អគ្គនាយករង វិទ្យុសម្លេងវៀតណាម លោក Vu Hai (VOV) (VOV5)_ឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៤០ នៃទិវាបង្កើតទំនាក់ ទំនងការទូតរវាងវៀតណាមនិងជប៉ុន នាថ្ងៃទី១៩កញ្ញា វិទ្យុសម្លេងវៀតណាម បានរៀបចំកម្មវីធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃកម្មវិធីផ្សាយសំលេង ជាភាសាជប៉ុនត្រូវបានផ្សាយជាលើកដំបូង។ នៅទីនេះបណ្ដាដំណាងបាន រំលឹកឡើងវិញនូវរាល់អនុស្សាវរីយ៍ ក្នុងរយះពេល៥០ឆ្នាំកន្លងទៅ និងសង្កត់ ធ្ងន់ទៅលើសារសំខាន់នៃកម្មវិធីផ្សាយជាភាសាជប៉ុន។ ថ្លែងមតិនៅទីនេះ អគ្គ នាយករង វិទ្យុសម្លេងវៀតណាម លោក Vu Hai បានអោយដឹងថា÷ “ ខ្ញុំជឿជាក់ថា÷ជាមួយប្រពៃណី ៥០ឆ្នាំកសាងនិងអភិវឌ្ឍន៍ ទឹកចិត្តស្រឡាញ់មុខវិជ្ជាជីវះ សមត្ថភាពរបស់ខ្លួន ជាមួយសេចក្ដីស្រឡាញ់ ការគាំទ្រ ពីទស្សនិកជនជប៉ុន កម្មវិធីផ្សាយជាភាសាជប៉ុននឹងសម្រេចរាល់ភារកិច្ចថ្មី រួមចំណែកចូលក្នុងការជំរុញទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាមនិងជប៉ុន៕ ”
Related





