Vietnam Airlines បានបើកជើងហោះហើរទី១០ទៅកាន់ជប៉ុន
17/07/2014 11:10
Vovworld-អគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) បានបើកជាផ្លូវការជើងហោះហើរអន្តរជាតិទៅកាន់ទីក្រុងតូក្យូរបស់ជប៉ុនគឺជើងហោះហើរពី Da Nang ទៅកាន់ Narita។

Vietnam Airlines បានបើកជើងហោះហើរទី១០ទៅកាន់ជប៉ុន (VOV) Vovworld-អគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) បានបើកជាផ្លូវការជើងហោះហើរអន្តរជាតិទៅកាន់ទីក្រុងតូក្យូរបស់ជប៉ុនគឺជើង ហោះហើរពី Da Nang ទៅកាន់ Narita។ Vietnam Airlines អនុវត្តជើងហោះហើរ ដំបូងមានស្លាកលេខ VN៣១៨ នាថ្ងៃទី១៦កក្កដា។ នេះក៏ជាជើងហោះហើរ ទី១០ពីវៀតណាមទៅកាន់ជប៉ុនរបស់ Vietnam Airlines។ នាយករងមន្ទីរវប្បធម៍ កីឡានិងទេសចរណ៍ទីក្រុង Da Nang លោក Tran Chi Cuong បានឲ្យដឹងថា៖ “ការបង្កើតជើងហោះហើរក្នុងដំណាក់កាលនេះជាការខំប្រឹងប្រែងដ៏ធំធេងរបស់ទីក្រុងរួមជាមួយក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines។ ការបើកជើងហោះហើរនេះបន្តអះអាងថា Da Nang នៅតែជាទីមកដ៏សុវត្ថិភាពទាក់ទាញនិងស្និទ្ធស្នាលចំពោះភ្ញៀវទេសចរណ៍។” ជើងហោះហើរថ្មី Da Nang-Narita នឹងបានអាជីវកម្មចំនួន៤ជើងក្នុងមួយ សប្ដាហ៍ដោយយន្តហោះធុន Airbus A៣២១៕
Related





