VOV WorldVOV World
Vietnam Expo ២០១៥៖ឱកាសដោះដូរពាណិជ្ជកម្មរវាងអង្គភាពអាជីវកម្មវៀតណាមនិងបរទេស
15/04/2015 11:25
Vovworld-នាព្រឹកថ្ងៃទី១៥មេសានៅទីក្រុងហាណូយ ផ្សារណាត់​ពាណិជ្ជកម្មអន្តរជាតិវៀតណាម២០១៥
Vietnam Expo ២០១៥៖ឱកាសដោះដូរពាណិជ្ជកម្មរវាងអង្គភាពអាជីវកម្មវៀតណាមនិងបរទេស (VOV)         Vovworld-នាព្រឹកថ្ងៃទី១៥មេសានៅទីក្រុងហាណូយផ្សារណាត់​ពាណិជ្ជកម្ម អន្តរជាតិវៀតណាម២០១៥ (Vietnam Expo ២០១៥) បានបើកដោយ​ប្រធាន​បទ​កិច្ច សហប្រតិបត្តិការឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចអាស៊ាន។ នេះជា​ឱកាស​តភ្ជាប់ ​អង្គភាពអាជីវកម្មផ្លាស់ប្តូរពាណិជ្ជកម្មវិនិយោគនិងផ្ទេប្តូរបច្ចេកវិទ្យា​រវាងអង្គភាព​ អាជីវកម្មក្នុងនិងក្រៅប្រទេស។ ផ្សារណាត់មានទ្រង់ទ្រាយស្តង់ទំនិញ​ចំនួន៧៥០ ​របស់​​អង្គភាពអាជីវកម្មចំនួន៦០០មកពីប្រទេសនិងដំបន់ដែនដីចំនួន២៤។ លោក ស្រី Pham Bich Ngoc នាយិការអាជីវកម្មក្រុមហ៊ុនចំកាត់ Kona បាន​ឲ្យ​ដឹងថា៖ “នេះជាឱកាសដោះដូរពាណិជ្ជកម្មអន្តរជាតិហេតុនេះហើយយើងខ្ញុំចង់ទាក់ទង ជាមួយដៃគូ​បរទេសជាច្រើន។ នេះគឺជាផ្សារណាត់ដ៏ធំដែលទទួលបានការយកចិត្ត ទុកដាក់ពីអង្គភាពអាជីវកម្ម​ក្នុង​ប្រទេស​។ យើងខ្ញុំបានទាក់ទងជាមួយអង្គភាព អាជីវកម្ម​មានសក្ដានុភាព​សហប្រតិបត្តិការទន្ទឹមនឹងនោះជាឱកាសដើម្បីផ្សព្វផ្សាយ ​ផលិតផលថ្មីជាមួយអ្នក​ប្រើប្រាស់៕”

More