VOV WorldVOV World
វៀតណាម-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបតិ្តការក្នុងការងារបង្ការប្រឆាំងគ្រឿងញៀន
21/05/2015 10:27
(VOVworld) - នាយប់ថ្ងៃទី២០ ឧសភា នៅរដ្ឋធានី ហាណូយ ក្រសួងនគរបាលវៀតណាមនិង ក្រសួង យុត្តិធម៌ថៃ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រម ព្រៀងស្ដីពីកិច្ច សហប្រតិបតិ្តការក្នុងការងារអនុវត្ត ច្បាប់និងបង្ការប្រឆាំងគ្រឿងញៀន។
វៀតណាម-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបតិ្តការក្នុងការងារបង្ការប្រឆាំងគ្រឿងញៀន
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការស្ដីពីកិច្ចសហប្រតិបតិ្តការក្នុងការងារបង្ការ ប្រឆាំងគ្រឿងញៀនរវាងវៀតណាមនិងថៃ (រូបថត៖VOV) (VOVworld) - ក្នុងក្របខ័ណ្ឌសន្និសីទថ្នាក់រដ្ឋមន្រ្តីនិងថ្នាក់មន្ត្រីជាន់ខ្ពស់របស់បណ្ដា ប្រទេសនៅអនុតំបន់ទន្លេមេគង្គអំពីការងារបង្ការប្រឆាំងគ្រឿងញៀន នា យប់ថ្ងៃទី ២០ ឧសភា នៅរដ្ឋធានីហាណូយ ក្រសួងនគរបាលវៀតណាមនិង ក្រសួងយុត្តិធម៌ ថៃ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបតិ្តការក្នុងការ ងារអនុវត្តច្បាប់និងបង្ការប្រឆាំងគ្រឿងញៀន។តាមនោះ ភាគីទាំង២នឹងកសាង បណ្ដាផែនការ កម្មវិធីសហប្រតិបត្តិការរវាងការិយាល័យ អចិន្ត្រៃទទួលបន្ទុកការងារ បង្ការប្រឆាំងបទល្មើសនិងគ្រឿងញៀនវៀតណាមជា មួយការិយាល័យត្រួតពិនិត្យ គ្រឿងញៀនថៃ។រាជរដ្ឋាភិបាលថៃ នឹងជួយឧបត្ថម្ភខាងបច្ចេក ទេសនិងហិរញ្ញវត្ថុ សំរាប់ស្ថាប័នអនុវត្តច្បាប់ស្ដីពីការងារបង្ការប្រឆាំងគ្រឿងញៀនរបស់វៀតណាម រួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពដំណោះស្រាយនានា ទប់ទល់នឹង សកម្មភាពផលិតកម្ម ជួញដូរគ្រឿងញៀនដោយខុសច្បាប់៕

More