VOV WorldVOV World
វៀតណាម-EU ផ្លាស់ប្តូរទិសដៅជំរុញទំនាក់ទំនងទ្វេភាគី
05/06/2014 10:27
(VOVworld) – ចាប់ពីថ្ងៃទី ១ ដល់ទី ៤ មិថុនា អនុរដ្ឋមន្ត្រី ការបរទេសវៀតណាម លោក Bui Thanh Son ទៅបំពេញ ទស្សនកិច្ចនៅទីក្រុង Brussels (បែលហ្ស៊ីក) សំដៅ ជួបធ្វើការជាមួយថ្នាក់ដឹកនាំបណ្ដាស្ថាប័នរបស់ សហភាពអឺរ៉ុប (EU)
វៀតណាម-EU ផ្លាស់ប្តូរទិសដៅជំរុញទំនាក់ទំនងទ្វេភាគី
វៀតណាម-EU ផ្លាស់ប្តូរទិសដៅជំរុញទំនាក់ទំនងទ្វេភាគី (Image: Vietnam+) (VOVworld) – ចាប់ពីថ្ងៃទី ១ ដល់ទី ៤ មិថុនា អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ទៅបំពេញទស្សនកិច្ចនៅទីក្រុង Brussels (បែលហ្ស៊ីក) សំដៅជួបធ្វើការជាមួយថ្នាក់ដឹកនាំបណ្ដាស្ថាប័នរបស់សហភាពអឺរ៉ុប (EU) ដើម្បី ស្វែងយល់យន្តការបែបបទរបស់  EU ផ្លាស់ប្តូរអំពីស្ថានភាពនិងទិសដៅជំរុញទំនាក់ ទំនងសហប្រតិបត្តិការរវាងវៀតណាមនិង EU។ ក្នុងបណ្ដាជំនួបធ្វើការ អនុរដ្ឋមន្ត្រីការ បរទេស Bui Thanh Son បានស្នើឲ្យសភាអឺរ៉ុបនិងបណ្ដាប្រទេសជាសមាជិក EU អនុម័តលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីអំពីដៃគូនិងកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យ (PCA) រវាងវៀតណាមនិង EU យ៉ាងឆាប់ៗ ហើយលៃទុកឲ្យវៀតណាម យន្តការ សេដ្ឋកិច្ចទីផ្សារមុនពេលភាគីទាំង ២ បញ្ចប់ការចរចារស្តីអំពីកិច្ចព្រម ព្រៀងពាណិជ្ជកម្ម សេរី វៀតណាម- EU  (EVFTA) ជាដើម។ អនុរដ្ឋមន្ត្រីការបរទេស វៀតណាមក៏បានអះ អាងថា៖ រដ្ឋាភិបាលវៀតណាមសន្យាបង្កលក្ខណៈងាយ ស្រួលនិងអនុវត្តរាល់វិធានការចាំបាច់ដើម្បីធានាសន្តិសុខសុវត្ថិភាពសំរាប់អង្គភាព អាជីវកម្មបុគ្គលជាជនបរទេសដែលកំពុងធ្វើអាជីវកម្មនិងរៀនសូត្រនៅវៀតណាម។ ស្តីអំពីស្ថានភាពនៅសមុទ្រខាងកើតនាពេលថ្មីៗនេះ អនុរដ្ឋមន្ត្រីការបរទេស វៀតណាមបានស្នើឲ្យមន្ត្រីគ្រប់រូបរបស់ EU អ្នកប្រាជ្ញនិងអង្គភាពអាជីវកម្មអឺរ៉ុប អំពាវនាវឲ្យចិនគោរពច្បាប់អន្តរជាតិដកស្ថានីយ៍ខួងនិងនាវាការពារចេញពី តំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ទន្ទឹមនឹង នោះ  ជួបចរចារជាមួយវៀតណាម ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី រួមចំណែកធានាសន្តិភាពស្ថិរភាពនិងសន្តិសុខ នាវាចរណ៍នៅសមុទ្រខាងកើត៕