VOV WorldVOV World
វៀតណាម-គុយបាជំរុញសេដ្ឋកិច្ចនិងពាណិជ្ចកម្មទ្វេភាគី
25/06/2014 08:44
(VOVworld) - ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ មិថុនា គណៈប្រតិភូក្រសួងឧស្សាហ-ពាណិជ្ចកម្មវៀតណាម ដឹកនាំដោយអនុរដ្ឋមន្រ្តីលោក Tran Tuan Anh បានមាន ដំណើរទស្សនកិច្ចការងារនៅគុយបា សំដៅបង្កើន ទំនាក់ទំនងសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ចកម្ម និងវិនិយោគរវាងប្រទេសទាំង២។
វៀតណាម-គុយបាជំរុញសេដ្ឋកិច្ចនិងពាណិជ្ចកម្មទ្វេភាគី
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ក្នុងណើរទស្សនកិច្ចនៅគុយបា នាថ្ងៃទី២៧ មិនា ២០១៤​ (រូបថត៖TTXVN) (VOVworld) - ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ មិថុនា គណៈប្រតិភូក្រសួងឧស្សាហ- ពាណិជ្ចកម្មវៀតណាម ដឹកនាំដោយអនុរដ្ឋមន្រ្តីលោក Tran Tuan Anh បានមានដំណើរ ទស្សនកិច្ចការងារនៅគុយបា សំដៅបង្កើនទំនាក់ទំនងសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ចកម្ម និងវិនិយោគរវាងប្រទេសទាំង២។នៅជំនួបធ្វើការជាមួយលោក Eloy Alvarez អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មគុយបា លោក Tran Tuan Anh បានអះអាងថា  អនុស្សារណៈយោគយល់កិច្ចសហប្រតិបតិ្តការឧស្សាហកម្ម ដែលបានចុះហត្ថលេខា រវាងក្រសួងទាំង២ក្នុងក្របខ័ណដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung នាដើមឆ្នាំនេះ គឺជាបុព្វបទដ៏សំខាន់ដើម្បីជំរុញកិច្ចសហ ប្រតិបតិ្តការទ្វេភាគីលើវិស័យឧស្សាហកម្ម។រីឯខ្លួនវិញ លោក Alvarez បានអះអាងថា  គុយបានឹងបន្តជួយឧបត្ថម្ភនិងបង្កលក្ខណៈងាយស្រួលថែមទៀតដើម្បីទំនាក់ទំនង កិច្ចសហប្រតិបតិ្តការឧស្សាហកម្មទ្វេភាគីទទួលបានលទ្ធផលដ៏ល្អប្រសើរនាពេល ខាងមុខ។ ក្នុងក្របខ័ណដំណើរទស្សនកិច្ចនេះ អនុរដ្ឋមន្រ្តី Tran Tuan Anh ក៏មានជំនួបធ្វើការ ជាមួយក្រសួងពាណិជ្ចកម្មក្រៅប្រទេស​ និងវិនិយោគគិនគុយបាផងដែរ៕