VOV WorldVOV World
វៀតណាម-ហូឡង់ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម
18/06/2014 09:45
(VOVworld)-នារសៀលថ្ងៃទី១៧មិថុនា អនុប្រធាន គណៈកម្មការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Xuan Cuong បានទទួលជួបសន្ទនាជាមួយលោកស្រី Sharon Dijksma
វៀតណាម-ហូឡង់ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម
ទិដ្ឋភាពនៃជំនួបសន្ទនា (រូបថតៈ VGP/Thanh Liêm ) (VOVworld)-នារសៀលថ្ងៃទី១៧មិថុនា អនុប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Xuan Cuong បានទទួលជួបសន្ទនាជាមួយលោកស្រី Sharon Dijksma រដ្ឋមន្រ្តីក្រសួងកសិកម្មហូឡង់ ដែលកំពុងមានដំណើរទស្សកិច្ចនៅវៀតណាម។ នៅទីនេះ លោក Nguyen Xuan Cuong បានសង្កត់ ធ្ងន់ថា ហូឡង់ជាប្រទេសមាន ប្រៀបខ្លាំងអំពីការអភិវឌ្ឍន៍កសិកម្ម​​ ជាកន្លែងប្រមូលផ្តុំ សម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើន​និងជាប្រទេសមានបទពិសោធន៍ កែច្នៃរាល់កសិផល។ ក្នុងពេលនោះ វៀតណាមក៏ ជាប្រទេសមានសក្តានុភាពលើវិស័យនេះដែរ ហើយកសិផល របស់វៀតណាមគឺ សម្បូរបែបណាស់។ ដើម្បីអាចសហប្រតិបត្តិការលើវិស័យនេះ ប្រកបដោយប្រសិទ្ធ ភាព លោក Nguyen Xuan Cuong មានគោលបំណងថា ក្នុងថានៈរបស់ខ្លួន លោក ស្រី Sharon Dijksma បន្តធ្វើសេនាធិការឲ្យរដ្ឋាភិបាលហូឡង់ មានគោលនយោបាយ ជម្រុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យនេះ នាពេលខាងមុខ៕