វៀតណាម-ហ្វីលីពីនជំរុញខ្លាំងកិច្ចសហប្រតិបត្តិការទ្វេភាគី
29/09/2016 10:35
(VOV)_នាព្រឹកថ្ងៃទី២៩ កញ្ញាពិធីបដិសណ្ឋាកិច្ចប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ និងទី២៩ កញ្ញា បានរៀបចំឡើងដ៏មហោឡារឹក នៅទីក្រុងហាណូយ។ បន្ទាប់ពីពិធីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang

វៀតណាម-ហ្វីលីពីនជំរុញខ្លាំងកិច្ចសហប្រតិបត្តិការទ្វេភាគី (VOV)_នាព្រឹកថ្ងៃទី២៩ កញ្ញាពិធីបដិសណ្ឋាកិច្ចប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ និងទី២៩ កញ្ញា បានរៀបចំឡើងដ៏មហោឡារឹក នៅទីក្រុងហាណូយ។ បន្ទាប់ ពីពិធីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានដំណើការចរចារ។ ថ្នាក់ដឹកនាំទាំងពីររូបបានសម្ដែងនូវ ការពេញចិត្តចំពោះការអភិវឌ្ឍន៍ខ្លាំងក្លានិងប្រសិទ្ធិភាព របស់ទំនាក់ទំនងសហប្រ តិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ។ ស្ដីអំពី ការកំណត់ទិសដៅសំរាប់ទំនាក់ទំនងរវាងប្រទែសទាំងពីរ នាពេលខាងមុខនេះ ថ្នាក់ ដឹកនាំទាំងពីររូប បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការនយោបាយ ការទូត លើកកំពស់ប្រសិទ្ធិភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី ដែលមានស្រាប់។ ភាគី ទាំងពីរក៏បានឯកភាពរួមសហការល្អ សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាបង្កើតទំនាក់ទំនងការទូត ក្នុងឆ្នាំ ២០១៦។ ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការទ្វេ ភាគី ភាគីទាំងពីរក៏បានប្រមូលផ្តុំពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ ដែលបាន យកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានអះអាងថា៖គាំទ្រគ្នាទៅវិញទៅមក សម្រេចល្អតួនាទីជាប្រទេសម្ជាស់ផ្ទះអាស៊ាន ២០១៧ របស់ហ្វីលីពីន និងប្រទេសម្ជាស់ ផ្ទះ APEC 2017 របស់វៀតណាម និងសន្យាបន្តរួមសហការ និងខំប្រឹងប្រែងជាមួយ ប្រទេសអាស៊ាននានា អនុវត្តគំរោងការណ៍កសាងសហគមន៍អាស៊ាន។ ស្ដីអំពីបញ្ហានៅសមុទ្រខាងកើត ភាគីទាំងពីរបានសន្យារក្សា និងជំរុញសន្តិ ភាព ស្ថិរភាព សុវត្តិភាពនិងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាង កើត ដោះស្រាយជំលោះដោយសន្តិវិធី ដោយស្មារតីគោរពច្បាប់អន្តរជាតិ ដែលក្នុង នោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ( UNCLOS)៕
Related





