វៀតណាម-ហ្វិលីពិនសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍នាវាសមុទ្រ
27/06/2014 06:35
(VOVworld)-នាថ្ងៃទី២៦មិថុនា អនុរដ្ឋមន្ត្រីក្រសួងវប្ប ធម៌ កីឡា និងទេសចរណ៍ វៀតណាម លោក Ho Anh Tuan និងអនុរដ្ឋមន្រ្តីក្រសួងទេសចរណ៍ហ្វីលីពីន លោក Daniel G.Corpuz

រូបថតៈ TTXVN (VOVworld)-នាថ្ងៃទី២៦មិថុនា អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ វៀតណាម លោក Ho Anh Tuan និងអនុរដ្ឋមន្រ្តីក្រសួងទេសចរណ៍ហ្វីលីពិន លោក Daniel G.Corpuz បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការស្តីអំពី ការអភិ វឌ្ឍន៍ទេសចរណ៍នាវាសមុទ្រដំណាក់កាល២០១៤-២០១៦ រវាងប្រទេសទាំងពីរ។ នេះជាសកម្មភាពជាក់ស្តែង រវាងផ្នែកទេសចរណ៍នៃប្រទេសទាំងពីរក្នុងការធ្វើអា ជីវកម្ម ពង្រីកឧត្តមភាពលើសមុទ្រដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ចីរភាព។ ខ្លឹមសារនៃផែនការនេះបានប្រមូលផ្តុំទៅលើការស្រាវជ្រាវ អភិវឌ្ឍន៍ ពន្លឿន និងផ្សព្វផ្សាយ ព្រមទាំងអំពាវនាវឲ្យមានការវិនិយោគលើវិស័យទេសចរណ៍នាវា សមុទ្រនៃ ប្រទេសនីមួយៗ ជួយបង្កលក្ខណៈងាយស្រួលឲ្យគ្នាទៅវិញទៅមក សម្រាប់ បណ្តាគំរោងការវិនិយោគទេសចរណ៍សក្តានុភាពចូលកំពង់ផែសមុទ្រ ទៀតផង។ ភាគីទាំងពីរក៏បានជម្រុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃបណ្តា អង្គការ អន្តរជាតិអំពីទេសចរណ៍ដូចជា អង្គការទេសចរណ៍ពិភពលោក (UNWTO) និង អាស៊ានសំដៅផ្សព្វផ្សាយផលិតផលទេសចរណ៍នាវាសមុទ្ររបស់វៀតណាម និងហ្វីលីពិនលើឆាកអន្តរជាតិ៕
Related





