វៀតណាម-កាណាដាជំរុញទំនាក់ទំនងលើគ្រប់វិស័យ
05/10/2013 09:09
(VOVworld) – នាថ្ងៃទី ៣ តុលា ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកាណាដា លោក To Anh Dung បានជូនសារតាំង ដល់ទេសាភិបាលកាណាដា លោក David Lloyd Johnston នៅទីក្រុង Quebec។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកាណាដា លោក To Anh Dung និងទេសាភិបាលកាណាដាលោក David Lloyd Johnston (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ៣ តុលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកាណាដា លោក To Anh Dung បានជូនសារតាំងដល់ទេសាភិបាលកាណាដា លោក David Lloyd Johnston នៅទីក្រុង Quebec។ ឯកអគ្គរដ្ឋទូតវៀតណាមបាន សម្តែងនូវកិត្តិយស់ យ៉ាងក្រលែងក្នុងការទទួលដំណែងថ្មីនៅកាណាដាដែលនឹងរួមចំណែកជំរុញ ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំង ២។ ឯកអគ្គរដ្ឋទូត To Anh Dung បានអះអាងថា៖វៀតណាមត្រៀមខ្លួនជាសេ្រចសហប្រតិបត្តិការជាមួយកាណាដា លើគ្រប់វិស័យ។ រីឯខ្លួនវិញ ទេសាភិបាល David Lloyd Johnston បានសង្កត់ធ្ងន់ ថា៖ ការទទួលដំណែងធ្វើជាឯកអគ្គរដ្ឋទូតរបស់ លោក To Anh Dung បានប្រព្រឹត្តទៅ ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-កាណាដា ហើយជឿជាក់ថា៖ ទំនាក់ទំនងរវាងប្រទេស ទាំង ២ នឹង ត្រូវបានជំរុញលើគ្រប់វិស័យឲ្យខ្លាំងក្លាថែមទៀត ៕
Related





