វៀតណាម-និមិត្តរូបនៃជ័យជំនះក្នុងបេះដូងរបស់ពលករអ៊ីតាលី
04/05/2015 08:38
Vovworld-បន្តស្មារតីអង់អាចក្លាហាន ចំណងមេត្រីភាព វណ្ណះចំពោះប្រជាពលករវៀតណាមរបស់នាវិកនាយក

វៀតណាម-និមិត្តរូបនៃជ័យជំនះក្នុងបេះដូងរបស់ពលករអ៊ីតាលី (baomoi.com) Vovworld-បន្តស្មារតីអង់អាចក្លាហាន ចំណងមេត្រីភាពវណ្ណះចំពោះប្រជាពលករ វៀតណាមរបស់នាវិកនាយក Luciano Sossai យើងខ្ញុំនឹងបន្តគាំទ្រវៀតណាមក្នុង បុព្វហេតុកសាងនិងការពារប្រទេសជាតិ។ នេះគឺការអះអាងរបស់ប្រធានសាខា សមាគមមិត្តភាពអ៊ីតាលី-វៀតណាម ដំបន់ Liguria លោក Mauro Cotogno នៅ សិក្ខាសាលាចំណងសាមគ្គីភាពរវាងប្រជាជនអ៊ីតាលី-វៀតណាម ដែលបានរៀបចំ នៅទីក្រុង Genoa ភាគខាងជើងអ៊ីតាលីដើម្បីរំលឹកខួបលើកទី៤០នៃទិវារំដោះភាគ ខាងត្បូងវៀតណាមឯកភាពប្រទេសជាតិ។ នៅទីនេះ ដំណាងឲ្យជំនាន់កម្មករជា ច្រើននៅកំពង់ផែ Genoa និងពលករដំបន់ Liguria បានរួមគ្នារំលឹកឡើងវិញរឿង ស្ដីពីនាវិកនាយក Luciano Sossai បញ្ជានាវាមិត្តភាព Australe ដឹកថ្នាំសង្កូវទំនិញពី កំពង់ផែ Genoa ទៅវៀតណាមឆ្នាំ១៩៧៣ ស្ដីពីកម្មករ Genoa ធ្វើកូដកម្មមិនលើក ទំនិញឲ្យនាវាអាមេរិកក្នុងដំណាក់កាលសង្គ្រាម។ នៅទីក្រុង Milan ថ្លែងមតិក្នុងការជួបសំណេះសំណាលអំពីខួបលើកទី៤០នៃ ទិវាឯកភាពប្រទេសជាតិវៀតណាម ប្រធានក្រុមប្រឹក្សាទីក្រុង Milan លោក Basilio Rizzo បានសង្កត់ធ្ងន់ថា ជ័យជំនះទី៣០មេសាឆ្នាំ១៩៧៥របស់វៀតណាមជានិមិត្ត រូបឲ្យស្មារតីតស៊ូរបស់វណ្ណះអធនអ៊ីតាលីនិយាយរួម ទីក្រុង Milan និយាយដោយ ឡែក៕
Related





