VOV WorldVOV World
វៀតណាម-នូវែលហ្សេឡង់បង្កើនទំនាក់ទំនងដែគូរ លើគ្រប់វិស័យ
05/08/2013 11:44
(VOVworld) – តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang អគ្គទេសាភិបាល នូវែលហ្សេឡង់ លោក Jerry Mateparae និងលោក ជំទាវ បានអញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៣ ដល់ ទី ៨ សីហារ ឆ្នាំ ២០១៣។
វៀតណាម-នូវែលហ្សេឡង់បង្កើនទំនាក់ទំនងដែគូរ លើគ្រប់វិស័យ
អគ្គទេសាភិបាល នូវែលហ្សេឡង់ លោក Jerry Mateparae (Image: Vietnamplus) (VOVworld) – តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang  អគ្គទេសាភិបាល នូវែលហ្សេឡង់ លោក Jerry Mateparae និងលោក ជំទាវបានអញ្ជើញ ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៣ ដល់ទី ៨ សីហារ ឆ្នាំ ២០១៣។ បន្ទាប់ពីពិធីទទួលជួបសន្ទានជាផ្លូវការ នាព្រឹកថ្ងៃទី ៥ សីហា នៅទីក្រុង ហាណូយ ទេសាភិបាលនូវែលហ្សេឡង់ លោក Jerry Mateparae បានជួបចរចារជាមួយ ប្រធានរដ្ឋ វៀតណាម លោក  Truong Tan Sang។ លោកប្រធានរដ្ឋ Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់អគ្គទេសភិបាលនូវែល ហ្សេលង់​ Jerry Mateparae ដោយអះអាងថា៖វៀតណាមចង់បង្កើនកិច្ចសហប្រតិបត្តិការ ជាមួយណូវែលហ្សេឡង់លើបណ្ដាវិស័យដែលភាគីទាំងពីរមានសក្ដានុភាព។ ផ្លាស់ប្តូរ អំពីបញ្ហាអន្តរជាតិនិងក្នុងតំបន់ ថ្នាក់ដឹកនាំទាំង ២ រូបបានសម្តែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ នៅបណ្ដាវេទិការក្នុង តំបន់និងអន្តរ ជាតិ ដូចជា ៖ អាស៊ាន EAS ARF APEC ASEM អ.ស.ប. ក៏ដូចជា ដំណើរការចរចារអំពី កិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស្ស៊ីហ្វិក (TPP)។ ស្តីពីបញ្ហាលើសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំង ២ រូបបានអះអាងជាថ្មីប្តងទៀតនូវ សារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិភាពនិងសេរីភាពនាវាចរ ណ៍នៅលើសមុទ្រខាងកើត ដោះស្រាយជំលោះ ដោយសន្តិវិធី​ដោយឈរលើច្បាប់ អន្តជាតិ។ បន្ទាប់ពីការសន្ទនា ថ្នាក់ដឹកនាំទាំង ២ រូបបានធ្វើជាកស្សិណសាក្សីពិធីចុះ ហត្ថលេខាលើកម្មវិធីធ្វើសកម្មភាពវៀតណាម-នូវែលហ្សេឡង់ ដំណាក់កាលឆ្នាំ ២០១៣ - ១០១៦។ ក្នុងសន្និសីទការសែតអំពីលទ្ធផផលនៃ ដំណើរទស្សនកិច្ចលើ នេះ ប្រធានរដ្ឋវៀតណាម​លោក Truong Tan Sang បានឲ្យដឹងថា៖ “ភាគីទាំង ២ បានពិភាក្សាអំពីបញ្ហាសំខាន់និងនាំចេញបណ្ដាទិសដៅក្នុងការអភិវឌ្ឍន៍ ទំនាក់ទំនងទ្វេភាគី លើវិស័យ នយោបាយ សន្តិសុខ ការពារប្រទេសកិច្ចសហប្រតិបត្តិ ការពាណិជ្ជកម្ម ជាដើម។ ស្តីពីនយោបាយ ភាគីទាំង ២ បាន ឯកភាពអំពីការផ្លាស់ប្តូរ គណៈប្រតិភូនិងការជួបប្រាស្រ័យជាន់ខ្ពស់ ក៏ដូចជា ការជួបប្រាស្រ័យប្រជាជន។ ភាគី ទាំង ២ នឹងខំប្រឹងប្រែងទទួលបានតំលៃពាណិជ្ជ កម្មទ្វេភាគី ១ ពាន់លាន ដុល្លាអាមេរិក ក្នុងឆ្នាំ ២០១៥ ជាដើម។” នារសៀលថ្ងៃទី ៥ សីហា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងប្រធានរដ្ឋសភាវៀតណាម ​លោក Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយ អគ្គទេសាភិបាលនូវែលហ្សេឡង់ លោក Jerry Mateparae។