វៀតណាម-បារាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍ថាមពលនិងហេដ្ឋានរចនាសម្ព័ន្ធ
15/04/2015 11:39
Vovworld-នាព្រឹកថ្ងៃទី១៥មេសា នៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Hoang Trung Hai

វៀតណាម-បារាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍ថាមពលនិងហេដ្ឋានរចនាសម្ព័ន្ធ (VOV) Vovworld-នាព្រឹកថ្ងៃទី១៥មេសា នៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី វៀតណាមលោក Hoang Trung Hai បានទទួលជួបសន្ទនាជាមួយរដ្ឋលេខាធិការ បារាំងទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេសពន្លឿនទេសចរណ៍និងជនបារាំងនៅ ឯបរទេសលោក Matthias Fekl ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានវាយតំលៃខ្ពស់លទ្ធផលនៃសម័យប្រជុំ សន្ទនាជាន់ខ្ពស់ប្រចាំឆ្នាំអំពីសេដ្ឋកិច្ចវៀតណាម-បារាំងលើកទី៣។ នេះជាឱកាស ដើម្បីភាគីទាំងពីរពិនិត្យឡើងវិញវាយតំលៃនិងស្វែងរកទិសដៅជំរុញកិច្ចសហប្រតិ បត្តិការរវាងវៀតណាមនិងបារាំងនាពេលខាងមុខ។ លោកឧបនាយករដ្ឋមន្ត្រីបាន អះអាងថា រដ្ឋាភិបាលវៀតណាមនឹងជួយឧបត្ថម្ភបង្កលក្ខណៈងាយស្រួលដើម្បី អង្គភាពអាជីវកម្មបារាំងវិនិយោគអាជីវកម្មនៅវៀតណាម។ លោក Hoang Trung Hai បានស្នើរភាគីទាំងពីរត្រូវជំរុញអនុវត្តគំរោងការណ៍សហប្រតិបត្តិការដែលបានចុះ ហត្ថលេខាដូចជាគំរោងការណ៍ផ្កាយរណប់តូចវៀតណាមឃ្លាំមើលធនធានធម្មជាតិ បរិស្ថាននិងគ្រោះធម្មជាតិ ខ្សែផ្លូវដែកនគរ គំរោងការណ៍សហប្រតិបត្តិការរវាង GDF Suez និងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម (PVN) កិច្ចព្រមព្រៀងទិញយន្តហោះ ពាណិជ្ជកម្មជាដើម៕
Related





