VOV WorldVOV World
វៀតណាម-ប្រេស៊ីលបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម
16/09/2016 10:24
(VOVworld)-វេទិកាក្រោមប្រធានបទ “វៀតណាម-ប្រេស៊ីល យថាទស្សន៍ថ្មី អំពី ពាណិជ្ជកម្មនិងវិនិយោគលើវិស័យកសិកម្ម” បានបើកនាព្រឹកថ្ងៃទី១៦កញ្ញានៅទីក្រុង
វៀតណាម-ប្រេស៊ីលបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម
តំណាងចូលរួមវេទិកា (VOVworld)-វេទិកាក្រោមប្រធានបទ “វៀតណាម-ប្រេស៊ីល យថាទស្សន៍ថ្មី អំពី ពាណិជ្ជកម្មនិងវិនិយោគលើវិស័យកសិកម្ម” បានបើកនាព្រឹកថ្ងៃទី១៦កញ្ញានៅ ទីក្រុង ហាណូយ។ វេទិកានេះមានការចូលរួមរបស់អង្គភាពអាជីវកម្មជាច្រើននៃ ប្រទេសទាំង ពីរ។ ថ្លែងមតិនៅទីនេះ លោកស្រី Pham Thi Thu Hang អគ្គលេខា ធិការសភាពាណិជ្ជ កម្មនិងឧស្សាហកម្មវៀតណាមបានចាត់ទុកថា៖         “ប្រេស៊ីលជាប្រទេសមានខឿនកសិកម្មរីកចំរៀននិងចីរភាព។ ហើយនាពេល ខាងមុខ ដើម្បីវៀតណាមមានខឿនកសិកម្មចីរភាពគឺត្រូវមានការអនុវត្តវិទ្យាសាស្ត្រ បច្ចេក វិទ្យា។​ដោយហេតុនេះ វៀតណាមរង់ចាំអង្គភាពអាជីវកម្មវៀតណាមនិងអ្នក វិទ្យាសាស្ត្រ វៀតណាមរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយអ្នកវិទ្យាសាស្ត្រផ្នែក កសិកម្មប្រេស៊ីល ដើម្បីស្វែងរកនូវរូបសណ្ឋានធ្វើអាជីវកម្មនិងអនុវត្តនូវវិទ្យាសាស្ត្រ បច្ចេកវិទ្យាជឿន​លឿនផងដែរ”។         នៅក្នុងវេទិកា អង្គភាពអាជីវកម្មប្រេស៊ីលមានបំណងជម្រុញកិច្ចសហប្រតិ បត្តិការជាមួយវៀតណាមលើវិស័យកែច្នៃនិងអាជីវកម្មកសិផលក៏ដូចជាផ្ទេប្រគល់ បច្ចេកវិទ្យាជឿន លឿនលើវិស័យកសិកម្ម៕