VOV WorldVOV World
វៀតណាម៖ ប្រជាជន​ជាង ៩០% ដែល​មាន​អាយុចាប់​ពី​ ១៨ ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងបង្ការ​កូវីដ​១៩​ គ្រប់​ ២ ដូស
03/01/2022 08:30
(VOVWORLD) - ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ រហូតមកដល់ពេលនេះ វៀតណាមមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១,៧៦៣,០៤០នាក់ ដោយឈរលំដាប់លេខ ៣១ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន ២២៤ ខណៈពេលដែលសមាមាត្រនៃការឆ្លងជំងឺលើប្រជាជន ១លាននាក់ វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ១៣៨/២២៤ ប្រទេសនិងតំបន់ដែនដី។
វៀតណាម៖ ប្រជាជន​ជាង ៩០% ដែល​មាន​អាយុចាប់​ពី​ ១៨ ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងបង្ការ​កូវីដ​១៩​ គ្រប់​ ២ ដូស
ចំនួនអ្នកជំងឺដែលបានព្យាបាលជាសះស្បើយសរុបនៅវៀតណាមគឺ ១.៣៧២.៦៩៦នាក់។ ចំនួនកណីស្លាប់ដោយសារកូវីដ១៩នៅវៀតណាម គិតមកដល់ពេលនេះ គឺ មានចំនួន ៣២,៨៣១នាក់ ស្មើនឹង ១,៩% នៃចំនួនករណីឆ្លងកូវីដ១៩សរុប។ ចំនួនវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលបានចាក់ជូនប្រជាជន គឺមានចំនួន ១៥២.៨១៨.៥៧៥ ដូស ក្នុងនោះ ចាក់២ដូសគឺ ៦៩.០៦៥.៧៥៩ ដូស និងដូសទី៣ មានចំនួន ៦.០៣៦.២៨០ ដូស។ អត្រាគ្របដណ្តប់វ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូសគឺ ៩៩,៥% ហើយអត្រានៃការចាក់វ៉ាក់សាំង ២ដូសដងគឺ ៩០,៧% ប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ៕