VOV WorldVOV World
វៀតណាម-ប្រ៊ុយណេបង្កើនកិច្ចសហប្រតិបត្តិការ
25/04/2013 06:13
​​ (VOV)_នៅខាងក្រៅសន្និសីទជាន់ខ្ពស់អាស៊ាន លើកទី ២២ ដែល​កំពុងប្រព្រឹត្ត ទៅ​នៅប្រ៊ុយណេ នាយប់ថ្ងៃទី ២៤ មេសា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានចូលថ្វាយបង្គំគាល់ ព្រះមហាក្សត្រ​ប្រ៊ុយណេ Haji hassanal Bolkiah។​ ​
វៀតណាម-ប្រ៊ុយណេបង្កើនកិច្ចសហប្រតិបត្តិការ
​ (VOV)_នៅខាងក្រៅសន្និសីទជាន់ខ្ពស់អាស៊ាន លើកទី ២២ ដែល​កំពុងប្រព្រឹត្ត ទៅ​នៅប្រ៊ុយណេ នាយប់ថ្ងៃទី ២៤ មេសា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានចូលថ្វាយបង្គំគាល់ ព្រះមហាក្សត្រ​ប្រ៊ុយណេ Haji hassanal Bolkiah។​ ​នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូប បាន​អះអាងបន្តបង្កើនថែមទៀត ទំនាក់ទំនងទំនុក ទុកចិត្ត ​យោកយល់គ្នាទៅវិញទៅមក និងផ្លាស់ប្តូរគណះប្រតិភូជាន់ខ្ពស់ ជំរុញខ្លាំង​កិច្ចសហប្រតិបត្តិការលើបណ្ដាវិស័យ ពិសេសគឺ÷​សេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ។  ព្រះ​មហា​ក្សត្រ​ប្រ៊ុយណេ Haji hassanal Bolkiah បានអះអាងនឹងបង្កលក្ខណះ​ដើម្បី​ ជំរុញខ្លាំង​កិច្ចសហប្រតិបត្តិការប្រេងឧស្ម័ន្ធ កសិកម្ម…ជាមួយវៀតណាម។ នាយក រដ្ឋមន្ត្រី ​Nguyen Tan Dung បានស្នើភាគីទាំងពីរជំរុញការចរចារ​និងចុះហត្ថលេខា​យ៉ាង​ឆាប់ៗ លើកិច្ចព្រមព្រៀងលើកទឹកចិត្ត និងការពារវិនិយោគ អនុស្សារណះស្ដីពីកិច្ច សហប្រតិបត្តិការកសិកម្ម និងជលផល …។ល។ ផ្លាស់ប្តូរអំពីបណ្ដាបញ្ហាក្នុងតំបន់​និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីររូប ​បានឯកភាពគាំទ្រគ្នាទៅវិញទៅមក ​នៅបណ្ដា វេទិកា​ក្នុងតំបន់និងអន្តរជាតិ ពិសេសគឺ​ក្នុងអាស៊ាន​៕ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងព្រះមហាក្សត្រ​ប្រ៊ុយណេ Haji hassanal Bolkiah(http://baodientu.chinhphu.vn/)