VOV WorldVOV World
វៀតណាម-អាមេរិកបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រអប់រំសុខាភិបាល
03/06/2014 11:16
Vovworld-នាព្រឹកថ្ងៃទី៣មិថុនានៅទីស្ដីការខុទ្ទកាល័យរដ្ឋសភាវៀតណាម ប្រធាន​រដ្ឋសភាលោក Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយ​គណៈ​ប្រតិភូ​សមាជិកសភាជាន់ទាបអាមេរិកលោក John Kline
វៀតណាម-អាមេរិកបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រអប់រំសុខាភិបាល
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូសមាជិកសភាជាន់ទាបអាមេរិកលោក John Kline (VOV)         Vovworld-នាព្រឹកថ្ងៃទី៣មិថុនានៅទីស្ដីការខុទ្ទកាល័យរដ្ឋសភាវៀតណាម ប្រធាន​រដ្ឋសភាលោក Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយ​គណៈ​ ប្រតិភូ​សមាជិកសភាជាន់ទាបអាមេរិកលោក John Kline សមាជិកគណបក្ស​ សាធារណ​រដ្ឋ​និង​ជាប្រធានគណៈកម្មាធិការអប់រំនិងការងារដែលកំពុងបំពេញ ​ទស្សនកិច្ចនៅ​វៀត​ណាម។ បញ្ហាសមុទ្រខាងកើតជាមួយការដែលចិនដាក់​ស្ថានីយ៍ Haiyang Shiyou 981 ខុសច្បាប់ក្នុងដំបន់ខ្ពង់រាបបាតសមុទ្រនិង​ដំបន់​សេដ្ឋកិច្ច​ផ្ដាច់ មុខរបស់វៀត​ណាម​ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ រដ្ឋសភាទាំងពីរវៀត ណាម-អាមេរិកជា​ចំណុចស្នូលត្រូវបានផ្ដោតទៅលើក្នុងពិធី​ទទួលជួបសន្ទនា។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានលើកច្បាស់ថា បក្ស រដ្ឋាភិបាលនិងរដ្ឋសភា ​ប្រជាជន​វៀតណាម​នៅ​ក្នុង​និងក្រៅប្រទេសសម្ដែង​មុនក៏ដូចជាក្រោយទស្សនៈ ប្តេជ្ញាតស៊ូការពារអធិបតេយ្យ​ភាព​រក្សា​បរិយាកាស​សន្តិភាពស្ថិរភាពដើម្បីអភិវឌ្ឍន៍ ប្រទេសជាតិ។ ប្រធានរដ្ឋសភា​បាន​អំពាវនាវ​សហគមន៍អន្តរជាតិគាំទ្រវៀតណាមក្នុង ការតស៊ូត្រឹមត្រូវនេះ។ រីឯ​លោក John Kline បានឲ្យដឹងថា អាមេរិកគាំទ្រទស្សនៈនិង​ គោលជំហររបស់​វៀត​ណាម​​ក្នុង​ការ​តស៊ូការពារអធិបតេយ្យភាពនិងមានបំណង បណ្ដាភាគីមាន​ដំណោះ​ស្រាយ​ដោះស្រាយស្ថានភាពនាបច្ចុប្បន្នដោយការទូតនិង សន្តិភាព៕