វៀតណាម-អ៊ីរ៉ង់រំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត។
14/08/2013 11:28
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំវៀតណាម៖ប្រជាជាតិទាំង២អ៊ីរ៉ងនិងវៀតណាមមាន កិច្ចសហប្រតិបត្តិការដ៍ល្អប្រសើរក្នុងអំឡុង៤០ឆ្នាំកន្លងមក។

រូបថត VOV Vovworld- ប្រជាជាតិទាំង២អ៊ីរ៉ងនិងវៀតណាមមានកិច្ចសហប្រតិបត្តិការដ៍ល្អប្រសើរ ក្នុងអំឡុង៤០ឆ្នាំកន្លងមក។ទំនាក់ទំនងនេះនឹងត្រូវបានបង្រីកតទៅទៀតដើម្បីផល ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំង២ ដើម្បីសន្តិភាពក្នុងតំបន់និងនៅលើសកល លោក។ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំវៀតណាមលោកHossein Alvandi Behineh បានគូស បញ្ជាក់ដូចពោលខាងលើក្នុងពិធីរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-អ៊ីរ៉ង់ដែលបានធ្វើឡើងនៅទីក្រុងហាណូយនាព្រឹកថ្ងៃទី១៤សីហា។ថ្លែង មតិនៅឱកាសនេះលោកHossein Alvandi Behineh លើកច្បាស់ទៀតថា៖“រដ្ឋាភិបាលថ្មី នៅអ៊ីរ៉ង់មានបំណងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមដើម្បីផល ប្រយោជន៍នៃប្រទេសទាំង២។ស្ថានតូអ៊ីរ៉ង់ប្រចាំនៅក្រុងហាណូយនឹងធ្វើអស់ពីលាំង កាយចិត្តរបស់ខ្លួនដើម្បីគោលដៅនេះ ។ការខំប្រឹងប្រែង១គឺរៀបចំបណ្តាកម្មវិធីវប្បធម៌ សិល្បះក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ ជួយបង្កើនការយ់ដឹងរវាងប្រជាជននៃប្រទេសទាំង២។ “ ក្នុងឱកាសនេះដែរ ប្រធានសម្ព័ន្ឋបណ្តាអង្គការមិត្តភាពវៀតណាមលោក Vu Xuan Hong បានប្រគល់មេដាយអនុស្សាវរីយ៍ដើម្បីសន្តិភាពនិងមិត្តភាពរវាងបណ្តាប្រជាជាតិជូនលោក ឯកអគ្គរដ្ឋទូត Hossein Alvandi Behineh៕
Related





