វៀតណាម-អូស្ត្រាលីបង្កើនទំនាក់ទំនងមិត្តភាព
20/05/2014 06:53
(VOVworld)-នាថ្ងៃទី១៩ឧសភា នៅទីស្តីការសម្ព័ន្ធ បណ្តាអង្គការមិត្តភាពវៀត ណាម(នៅទីក្រុង ហាណូយ វៀតណាម)

(VOVworld)-នាថ្ងៃទី១៩ឧសភា នៅទីស្តីការសម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម (នៅទីក្រុងហាណូយ វៀតណាម) ប្រធានសមាគមមិត្តភាពវៀតណាម- អូស្រ្តាលី លោកTran Van Nhungនិងប្រធានសមាគមមិត្តភាពអូស្រ្តាលី-វៀតណាមលោក Kim Sampson បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាង សមាគម ទាំងពីរ។ ក្នុងអនុស្សារណៈនេះ បានលើកច្បាស់ថា សមាគមទាំងពីរខាងលើ មានគោលបំណងបង្កើនទំនាក់ទំនងមិត្តភាពរវាងភាគីទាំងពីរ និងវាយ តម្លៃ ខ្ពស់ចំពោះសារៈសំខាន់នៃទំនាក់ទំនងសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ និងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងមានផលប្រយោជន៌សម្រាប់ សមាគមទាំងពីរ។ វៀតណាម-អូស្ត្រាលីបង្កើនទំនាក់ទំនងមិត្តភាព ក្នុងពិធី លោក Kim Sampson បានចែករំលែកថា នាពេលថ្មីៗនេះ បណ្តា សមាជិកនៃសមាគមអូស្រ្តាលី-វៀតណាម មានការយកចិតតទុកដាក់ដល់ សភាពការណ៍នៅសមុទ្រខាងកើត និងអះអាងថា ការដែលចិនបានដាក់ ស្ថានីយ៍ខួង Haiyan Shiyou ដោយខុសច្បាប់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិង តំបន់ខ្ពង់រាប បាតសមុទ្ររបសវៀតណាម បានជះឥទ្ធិពលដល់សន្តិភាពនិង ស្ថិរភាពក្នុងតំបន់។ ដោយឈរលើស្មារតីនៃអនុស្សារណៈនេះ សមាគម មិត្តភាពអូស្ត្រាលី-វៀតណាម នឹងជូនលិខិតទៅកាន់រដ្ឋមន្រ្តីក្រសួងការ បរទេសអូស្រ្តាលី ស្នើររដ្ឋមន្រ្តីបញ្ចេញសម្លេង សំដៅរួមចំណែកក្នុងការដោះ ស្រាយស្ថានភាពនៅសមុទ្រខាងកើតក្នុង សន្តិភាពស្ថិរភាព៕
Related





