វៀតណាម-រុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សព្វផ្សាយព័ត៌មាន
05/09/2013 11:45
(VOVworld) – រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វ ផ្សាយវៀតណាម លោក Nguyen Bac Son រួមជាមួយក្រុមការងារបានទៅបំពេញទស្សនកិច្ចការងារនៅរុស្ស៊ី

វៀតណាម-រុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សព្វផ្សាយព័ត៌មាន (Image: VOV Online) (VOVworld) – ទទួលសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងផ្សព្វផ្សាយនិងព័ត៌មាន មហាជនសហព័ន្ធរុស្ស៊ី លោក Nikolai Nikiforov រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វ ផ្សាយវៀតណាម លោក Nguyen Bac Son រួមជាមួយក្រុមការងារបានទៅបំពេញ ទស្សនកិច្ចការងារនៅរុស្ស៊ី ចាប់ពីថ្ងៃទី ២ ដល់ទី ៤ កញ្ញា។ ក្នុងជំនួបធ្វើ ការ រដ្ឋមន្ត្រីទាំង ២ រូប បានចែករំលែកបទពិសោធន៍ជាក់ស្តែងក្នុងការអភិវឌ្ឍន៍ និងការគ្រប់គ្រងបណ្ដាមធ្យោបាយព័ត៌មានមហាជន ពិភាក្សាអំពីការអភិវឌ្ឍន៍ សេវ៉ាកម្ម internet ទូរស័ព្ទចល័ត ជាដើម។ ភាគីទាំង ២ ក៏បានទទួលស្គាល់ការ រីកចំរើនដែលទទួលបានក្នុងការងារផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាពក្នុងប្រទេស និមួយៗក្នុងរយៈពេលកន្លងមក ហើយពិភាក្សាអំពីខ្លឹមសារសហប្រតិបត្តិការ សំដៅបើកទូលាយទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង ២ និយាយរួម កិច្ចសហ ប្រតិបត្តិការវាងក្រសួងផ្សព្វផ្សាយនៃប្រទេសទាំង ២ និយាយដោយឡែក៕
Related





