វៀតណាម-សឹង្ហបុរីតភ្ជាប់អាជីវកម្ម។
28/07/2013 08:59
VOV-ដំណាងរបស់អង្គភាពអាជីវកម្មចំនួន៥០រួមជាមួយអ្នកជំនាញការវៀតណាមនិងសឹង្ហបុរីជាង១រយនាក់បានចូលរួមព្រឹត្តិការណ៍ “តភ្ជាប់អាជីវកម្ម២.០” ដែលបានរៀបចំនៅសឹង្ហបុរីនាថ្ងៃទី២៧កក្កដា។

វៀតណាម-សឹង្ហបុរីតភ្ជាប់អាជីវកម្ម។ (vov.vn) VOV-ដំណាងរបស់អង្គភាពអាជីវកម្មចំនួន៥០រួមជាមួយអ្នកជំនាញការ វៀតណាមនិងសឹង្ហបុរីជាង១រយនាក់បានចូលរួមព្រឹត្តិការណ៍ “តភ្ជាប់អាជីវកម្ម ២.០” ដែលបានរៀបចំនៅសឹង្ហបុរីនាថ្ងៃទី២៧កក្កដា។ ថ្លែងមតិបើកព្រឹត្តិការណ៍ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរី Tran Hai Hau បានចាត់ទុកថា ទោះបី សឹង្ហបុរីជាវិនិយោគិនមួយក្នុងចំណោមវិនិយោគិនជួរមុខនៅវៀតណាមក៏ដោយ ប៉ុន្តែនៅមានក្រុមហ៊ុនហិរញ្ញវត្ថុនិងមូលនិធិវិនិយោគឯកជនយ៉ាងតិចតូចវិនិយោគ ចូលមកវៀតណាម។ ដូច្នេះ “តភ្ជាប់អាជីវកម្ម២.០” ជាការផ្ដើមគំនិតដ៏ល្អដើម្បី តភ្ជាប់អង្គភាពអាជីវកម្មវៀតណាមជាមួយមូលនិធិវិនយោគឯកជននិងមូលនិធិ ហិរញ្ញវត្ថុរបស់សឹង្ហបុរី។ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍“តភ្ជាប់អាជីវកម្ម២.០” បានប្រព្រឹត្តទៅជំនួប ជាង២០រវាងអង្គភាពអាជីវកម្មវៀតណាមនិងសឹង្ហបុរី៕
Related





