VOV WorldVOV World
វៀតណាមព្រួយបារម្ភចំពោះការដែលស.ប.ប.កបាញ់បង្ហោះមីស៊ីលឆ្លងទ្វីប
11/03/2017 08:51
(VOVworld)-ក្នុងសេចក្តីប្រកាសនាថ្ងៃទី១០មិនា អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាមលោក Le Hai Binh បានលើកច្បាស់ថា វៀតណាមមានការព្រួយបារម្ភយ៉ាង​ខ្លាំងចំពោះការដែល
វៀតណាមព្រួយបារម្ភចំពោះការដែលស.ប.ប.កបាញ់បង្ហោះមីស៊ីលឆ្លងទ្វីប
អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាមលោក Le Hai Binh (VOVworld)-ក្នុងសេចក្តីប្រកាសនាថ្ងៃទី១០មិនា អ្នកនាំពាក្យក្រសួងការបរទេសវៀត  ណាមលោក Le Hai Binh បានលើកច្បាស់ថា វៀតណាមមានការព្រួយបារម្ភយ៉ាង​ខ្លាំង ចំពោះការដែលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអនុវត្តការបាញ់ សាក ល្បងមីស៊ីលឆ្លងទ្វីបនាថ្ងៃទី៦មិនានោះ គឺរំលោភទៅលើសេចក្តីសម្រេចចិត្តនានា របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ទស្សនៈមុនក៏ដូចជាក្រោយ  របស់វៀតណាមគឺគាំទ្ររាល់ការខំប្រឹងប្រែងជម្រុញការជួបសន្ទនានិងរក្សាសន្តិភាព  ស្ថិរភាពនិងការអភិវឌ្ឍន៍គ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ វៀតណាមស្នើឲ្យប្រទេស ទាំងអស់ អនុវត្តសកម្មភាពមានចរិតលក្ខណៈស្ថាបនា រួមចំណែកជាក់ស្តែង​ទៅក្នុង ការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់និងលើពិភពលោក ជាពិសេសគោ រពសេចក្តីសម្រេចចិត្តពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕