វៀតណាមឆ្ពោះទៅការនាំចេញចីរភាព
11/04/2013 10:32
VOV-“ជំរុញអភិវឌ្ឍន៍ការនាំចេញចីរភាព” ជា ប្រធានបទនៃវេទិការនាំចេញឆ្នាំ២០១៣ក្នុងក្របខ័ណ្ឌ ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាមលើកទី២៣ - VIETNAM EXPO 2013 បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១១មេសានៅទីក្រុងហាណូយ។

វៀតណាមឆ្ពោះទៅការនាំចេញចីរភាព VOV-“ជំរុញអភិវឌ្ឍន៍ការនាំចេញចីរភាព” ជាប្រធានបទនៃវេទិការនាំចេញ ឆ្នាំ២០១៣ក្នុងក្របខ័ណ្ឌផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាមលើកទី២៣ - VIETNAM EXPO 2013 បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១មេសានៅទីក្រុងហា ណូយ។ តាមនាយកដ្ឋាននីហរ័ណ-អាហរ័ណ ក្រសួងឧស្សាហពាណិជ្ជកម្មវៀត ណាមថា ក្នុងរយៈពេល៣ខែដើមឆ្នាំនេះសកម្មភាពនាំចេញរបស់វៀតណាមបន្ត ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ជាមួយតំលៃប្រាក់ជិត៣ម៉ឺនលានដុល្លារ អាមេរិក កើនជិត២០%បើប្រៀបនឹងរយៈពេលដូចគ្នា។ គួរឲ្យយកចិត្តគឹតំលៃ នាំចេញទៅបណ្ដាទីផ្សារមានសក្ដានុភាពសុទ្ធតែមានកំរិតកំណើនល្អបង្គួរដូចជា អាមេរិកបានកើនឡើងជិត១៧% EU កើន៣២%អាស៊ានកើន២៩,៥%ជាដើម។ ប៉ុន្តែការនាំចេញរបស់វៀតណាមមិនទាន់ចីរភាព ទ្រង់ទ្រាយនាំចេញនៅតូចតាច់ មិនទាន់ស័គ្គសមនឹងសក្ដានុភាព។ លោក Do Thang Hai ប្រធាននាយកដ្ឋាន ពន្លឿនពាណិជ្ជកម្មក្រសួងឧស្សាហពាណិជ្ជកម្មបានឲ្យដឹងថា៖ “ជាមួយខឿនសេដ្ឋកិច្ចសមាហរណកម្មយ៉ាងស៊ីជម្រៅនិងមានកំរិតបើក ចំហរដ៏ធំដូចជាវៀតណាម អភិវឌ្ឍន៍ការនាំចេញចីរភាពជាភារកិច្ចសំខាន់ជួរមុខ នាបច្ចុប្បន្ន។ អភិវឌ្ឍន៍ការនាំចេញចីរភាពទាមទាយើងត្រូវមានដំណោះស្រាយមូលដ្ឋានអំពីការអភិវឌ្ឍន៍ផលិតកម្មផ្ទេរប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ក្នុងនោះយក ចិត្តទុកដាក់លើកកំពស់ទិន្នផលគុណភាពតំលៃផលិតផលជាដើម។” រីឯតាមលោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននីហរ័ណ-អាហរ័ណក្រសួងឧស្សាហពាណិជ្ជកម្មថាក្រៅពីការឆ្លៀតយកឱកាសកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) នោះ បណ្ដាអង្គភាពអាជីវកម្មត្រូវយកចិត្តទុកដាក់ដល់ ការងារពន្លឿនពាណិជ្ជកម្មទៀតផង។ “ប្រការសំខាន់បំផុតគឺបណ្ដាអង្គភាពអាជីវកម្មត្រូវស្វែងយល់ទីផ្សារយ៉ាង ម៉ត់ចត់។ទី២គឺក្ដាប់ជាប់ព័ត៌មានដើម្បីមានវិធានការទប់ទល់ទាន់ពេលវេលា៕”
Related





