វៀតណាមចូលរួមពិធីបុណ្យអាហារតាមដងវិថីធំផុតរបស់សាធារណរដ្ឋឆែក
17/04/2016 08:37
(VOVworld)-ម្ហូបពិសេសរាប់រយមុខរបស់ប្រទេសចំនួន៣០លើពិភពលោកក្នុង នោះមានវៀតណាមផងត្រូវបានឧទ្ទេសនាមជាមួយប្រជាជនឆែក
វៀតណាមចូលរួមពិធីបុណ្យអាហារតាមដងវិថីធំផុតរបស់សាធារណរដ្ឋឆែក (VOVworld)-ម្ហូបពិសេសរាប់រយមុខរបស់ប្រទេសចំនួន៣០លើពិភពលោកក្នុង នោះមានវៀតណាមផងត្រូវបានឧទ្ទេសនាមជាមួយប្រជាជនឆែកនិងភ្ញៀវអន្តរ ជាតិ នៅក្នុងពិធីបុណ្យអាហារតាមដងវិថីធំបំផុតរបស់សាធារណរដ្ឋឆែកដែលបាន ប្រព្រឹត្តទៅនាថ្ងៃទី១៦មេសានៅក្រុង Praha។ គណៈប្រតិភូវៀតណាមចូលរួម ពិធីបុណ្យនេះដោយបានឧទ្ទេសនាមអំពីមុខម្ហូបប្រពៃណីដូចជា នុំបញ្ចុក Pho, Nem ឬ បង្អែមច្រើនប្រភេទ។តាមលោកស្រី Monika Kanakova តំណាងគណៈ ចាត់តាំងថា មានមនុស្សជាង១ម៉ឺននាក់បានចូលរួមព្រឹត្តិការណ៍នេះ។ លោកស្រី Kanakova បាន ឲ្យដឹងថា៖ “ខ្ញុំធ្លាប់ហូបម្ហូបវៀតណាមហើយខ្ញុំចូលចិត្តណាស់។ យើងខ្ញុំគ្រោងនឹងរៀបចំ ពី១០ដល់១៥កន្លែងសម្រាប់ឧទ្ទេសនាមមុខម្ហូបវៀតណាមនៅក្នុងពិធីបុណ្យឆ្នាំ ក្រោយ។ ប្រជាជនឆែកបានស្គាល់ម្ហូបវៀតណាមមួយចំនួនហើយ និងពួកគេចង់ បរិភោគមុខម្ហូបវៀតណាមឲ្យបានច្រើនថែមទៀត”៕
Related





