វៀតណាមចូលរួមការតាំងពិព័រណ៍អន្តរជាតិ “ទេសចរណ៍” នៅរុស្ស៊ី
15/03/2017 11:43
(VOVworld)-ក្នុងអំឡុងពេលពីថ្ងៃទី១៤ដល់ថ្ងៃទី១៦មិនាឆ្នាំ២០១៧ នៅរដ្ឋធានីម៉ូស្គូ ប្រទេសរុស្ស៊ីបានប្រព្រឹត្តទៅការតាំងពិព័រណ៍អន្តរជាតិ ស្តីអំពី “វិស័យទេសចរណ៍ និងការធ្វើដំណើរ”លើកទី២៤។

ទស្សនិកជនរុស្ស៊ីទស្សនាការតាំងពិព័រណ៍ (VOVworld)-ក្នុងអំឡុងពេលពីថ្ងៃទី១៤ដល់ថ្ងៃទី១៦មិនាឆ្នាំ២០១៧ នៅរដ្ឋធានីម៉ូស្គូ ប្រទេសរុស្ស៊ីបានប្រព្រឹត្តទៅការតាំងពិព័រណ៍អន្តរជាតិ ស្តីអំពី “វិស័យទេសចរណ៍ និងការធ្វើដំណើរ”លើកទី២៤។ ការតាំងពិព័រណ៍នេះទាក់ទាញការចូលរួមរបស់ក្រុម ហ៊ុនទេសចរណ៍ជាង១.៦០០មកពីប្រទេសទាំង១៨២លើទូទាំងពិភពលោក។ ស្តង់ ទំនិញរបស់វៀតណាមមានវត្តមានក្រុមហ៊ុនធំៗមកពីវៀតណាមនិងក្រុមហ៊ុនទេសច រណ៍ដែលមានការិយាល័យតំណាងនៅរុស្ស៊ីរួមទាំងក្រុមហ៊ុនអាកាសចរណ៍វៀត ណាមទៀតផង។ នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានទេសចរណ៍បានរួមសហការ ជាមួយស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី រៀបចំសន្និសីទកាសែតដោយមានការ ចូលរួមរបស់ជនរុស្ស៊ីជាច្រើនកុះករ។លោក Dinh Ngoc Duc ប្រធាន នាយកដ្ឋាន ទីផ្សារនៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានឲ្យដឹងថា៖ “រុស្ស៊ីជាទីផ្សារទេសចរណ៍សំខាន់សម្រាប់វៀតណាម។នាប៉ុន្មានឆ្នាំកន្លងទៅ ចំនួនភ្ញៀវទេសចររុស្ស៊ីធ្វើដំណើរទេសចរណ៍មកវៀតណាមគឺមានកំណើនទាបណាស់។ តាម នោះ អគ្គនាយកដ្ឋានទេសចរណ៍ាមានការផ្តួចផ្តើមគំនិតមានវត្តមានជាប្រចាំនៅ បណ្តាការតាំងពិព័រណ៍ ដើម្បីបង្កើតឡើងរូបភាពទេសចរណ៍វៀតណាមលើទីផ្សារ រុស្ស៊ី ក៏ដូចជាជួបប្រាស្រ័យជាមួយដៃគូនានាដើម្បីនាំភ្ញៀវទេសចររុស្ស៊ីមកទស្សនាវៀត ណាមផងដែរ”៕
Related





