វៀតណាមចូលរួមផ្សារណាត់ FOODEX ឆ្នាំ ២០១៤ នៅជប៉ុន
05/03/2014 10:20
(VOVworld) – បណ្ដាមុខទំនិញកសិជលផលរបស់ វៀតណាមអាចដណ្តើមបាន ទីផ្សារជប៉ុនទាំងស្រុង។

ផ្សារណាត់អន្តជាតិអំពីម្ហូបអាហារនិងភេសជ្ជៈ FOODEX ឆ្នាំ ២០១៤ (Image: shimlahills.com) (VOVworld) – បណ្ដាមុខទំនិញកសិជលផលរបស់វៀតណាមអាចដណ្តើមបាន ទីផ្សារជប៉ុនទាំងស្រុង។ នេះគឺជាការវាយតំលៃបស់អង្គភាពអាជីវកម្មនិងអ្នក គ្រប់គ្រងវៀតណាមក្នុងការចូលរួមផ្សារណាត់អន្តជាតិអំពីម្ហូបអាហារនិងភេសជ្ជៈ FOODEX ឆ្នាំ ២០១៤ ដែលកំពុងប្រព្រឹត្តទៅនៅមណ្ឌលពិពណ៌រ Makuhari ខ័ណ្ឌ Chiba របស់ជប៉ុន ចាប់ពីថ្ងៃទី ៤ ដល់ទី ៧ មិនា។ វៀតណាមានអង្គភាពអាជីវកម្ម ចំនួន ១៤ បានចូលរួមផ្សារណាត់លើកនេះ។ ប្រធានបទលេចធ្លោនៅស្តង់ទំនិញ វៀតណាមគឺ “កសិជលផលរបស់វៀតណាម - សម្បូរបែប ស្អាតនិង សុវត្ថិភាព”។ ការចូលរួមផ្សារណាត់លើកនេះជួយឧបត្ថម្ភបណ្ដាអង្គភាពអាជីវកម្មវៀតណាម រក្សាទំនាក់ទំនងដៃគូជាមួយអ្នកនាំចូលជប៉ុននិងទីផ្សារអាស៊ី អភិវឌ្ឍន៍ មុខទំនិញ នាំចេញថ្មី ចុះហត្ថលេខាលើកិច្ចសន្យានាំចេញដែលមានតំលៃខ្ពស់ ជាដើម៕
Related
More




