VOV WorldVOV World
វៀតណាមចូលរួមផ្សារណាត់ពាណិជ្ជកម្មវិនិយោគអន្តរជាតិលើកទី ១៨
18/10/2013 08:35
(VOVworld) – វៀតណាមបាននាំមកផលិតផលជាច្រើន ដែលពោពេញទៅ ដោយអត្តសញ្ញាណវប្បធម៌វិសេស វិសាលរបស់ខ្លួន ក្នុងផ្សារណាត់ពាណិជ្ជកម្មវិនិយោគ អន្តរជាតិ (MIF) លើកទី ១៨ ដែល បានបើក នាថ្ងៃទី ១៧ តុលា នៅ Macau (ចិន)។
វៀតណាមចូលរួមផ្សារណាត់ពាណិជ្ជកម្មវិនិយោគអន្តរជាតិលើកទី ១៨
ស្តង់ទំនិញរបស់ វៀតណាមបានទាក់ទាញការយកចិត្តទុកដាក់ពីភ្ញៀវជាច្រើនកុះករ។  (Image: Vietnamplus) (VOVworld) – វៀតណាមបាននាំមកផលិតផលជាច្រើនដែលពោពេញទៅ ដោយអត្តសញ្ញាណវប្បធម៌វិសេសវិសាលរបស់ខ្លួន ដូចជា អង្ករ កាហ្វេ គ្រឿង ភាជន៍ ជាដើម ក្នុងផ្សារណាត់ពាណិជ្ជកម្មវិនិយោគអន្តរជាតិ (MIF) លើកទី ១៨ ដែល បានបើក នាថ្ងៃទី ១៧ តុលា នៅ  Macau (ចិន)។ ស្តង់ទំនិញរបស់ វៀតណាមបានទាក់ទាញការយកចិត្តទុកដាក់ពីភ្ញៀវជាច្រើនកុះករ។ ស្តង់ ទំនិញចំនួន ១ ពាន់ ៩ រយ ស្តង់និងអង្គភាពអាជីវកម្មចំនួន ៤ ពាន់ ៦ រយ  មកពីប្រទេសចំនួន ៥០ លើសកលលោកបានចូលរួមផ្សារណាត់លើកនេះ។ នេះគឺជាព្រឹត្តិការណ៍សេដ្ឋកិច្ចពាណិជ្ជកម្មអន្តរជាតិធំបំផុតដែលប្រព្រឹត្តទៅ ប្រចាំឆ្នាំនៅ Macau (ចិន) និងក្លាយទៅជាស្ពានមួយដើម្បីអង្គភាពអាជីវកម្ម ក្នុងតំបន់និងលើពិភពលោកជួបប្រាស្រ័យជាមួយគ្នា។ ផ្សារណាត់លើកនេះ នឹងអូសបន្លាយ ដល់ថ្ងៃទី ២០ តុលា៕