វៀតណាមចូលរួមផ្សារណាត់ទំនិញសប្បកម្មវិចិត្រសិល្បៈអន្តរជាតិនៅ អ៊ីតាលី
21/04/2013 08:34
VOV-ផ្សារណាត់ទំនិញសប្បកម្មវិចិត្រសិល្បៈអន្តរជាតិ លើកទី៧៧បានបើកជាផ្លូវការនាថ្ងៃទី២០មេសានៅ ទីក្រុង Florence ដំបន់ Tuscani ប្រទេសអ៊ីតាលី។

វៀតណាមបានចូលរួមផ្សារណាត់ទំនិញសប្បកម្មវិចិត្រសិល្បៈអន្តរជាតិនៅអ៊ីតាលី។ (vietnamplus.vn) VOV-ផ្សារណាត់ទំនិញសប្បកម្មវិចិត្រសិល្បៈអន្តរជាតិលើកទី៧៧បាន បើកជាផ្លូវការនាថ្ងៃទី២០មេសានៅទីក្រុង Florence ដំបន់ Tuscani ប្រទេស អ៊ីតាលី។ វៀតណាមចូលរួមផ្សារណាត់ជាមួយស្តង់ទំនិញចំនួន១៨។ អនុរដ្ឋមន្ត្រី ការបរទេសវៀតណាមលោកស្រី Nguyen Phuong Nga និងទេសាភិបាលទីក្រុង Florence លោក Matteo Renzi បានកាត់ខ្សែបូរបើកផ្សារណាត់។ តាមអនុរដ្ឋមន្ត្រី Nguyen Phuong Nga ថាការដែលវៀតណាមបានចូលរួមផ្សារណាត់លើកនេះ សំដៅរួមចំណែកផ្សព្វផ្សាយរូបភាពវប្បធម៍ទឹកដីនិងមនុស្សវៀតណាមនិងពិសេស គឺបង្កើនទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងអ៊ីតាលីនិយាយរួមក៏ដូចជាវៀត ណាមនិងដំបន់ Tuscani និយាយដោយឡែកក្នុងកាលៈទេសៈដែលទំនាក់ទំនង ប្រទេសទាំងពីរកំពុងបានលើកកំរិតឡើងដៃគូរយុទ្ធសាស្ត្រក្រោយដំណើរ ទស្សនកិច្ចថ្នាក់រដ្ឋនៅអ៊ីតាលីរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong នាខែមករាកន្លងមក៕
Related
More




