VOV WorldVOV World
វៀតណាមចូលរួមសិក្ខាសាលាអន្តរជាតិអំពីនារីនៅអាហ្វ្រិកខាងត្បូង
10/03/2014 07:03
(VOVworld) – អ្នកជំនាញការនៃក្រសួងការបរទេសវៀតណាម លោកស្រី​ Luu Thi Thu Ha តាងនាមគណៈប្រតិភូវៀតណាម បានមានបទអន្តរាគមន៍ដោយលើកច្បាស់តួនាទីសំខាន់របស់ នារីវៀតណាម
វៀតណាមចូលរួមសិក្ខាសាលាអន្តរជាតិអំពីនារីនៅអាហ្វ្រិកខាងត្បូង
វៀតណាមចូលរួមសិក្ខាសាលាអន្តរជាតិអំពីនារីនៅអាហ្វ្រិកខាងត្បូង (Image: unicef.org) (VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍ទិវានារីអន្តរជាតិ ថ្ងៃទី ៨ មិនា និងលើកទី ២០ នៃទិវាសេរីភាពនិងប្រជាធិបតេយ្យរបស់អាហ្វ្រិកខាងត្បូង ក្រសួងការពារប្រទេសនិងអតីតយុទ្ធជននៃប្រទេសនេះបានរៀបចំសិក្ខាសាលា អន្តរជាតិសំដៅលើកដម្តើងអតីតយុទ្ធជននារីនានាក្នុងបណ្ដាតស៊ូរំដោះប្រជាជាតិ ក៏ដូចជា ក្នុងការកសាងរបបប្រជាធិបតេយ្យនាបច្ចុប្បន្ន នាថ្ងៃទី ៨ និងទី ៩ មិនា នៅរដ្ឋធានី Pretoria។ ក្រោមប្រធានបទ “អតីតយុទ្ធនារីរួមគ្នាជំរុញឧឌ្ឍនភាព” សិក្ខាសាលាគឺជាឱកាសដើម្បីអតីតយុទ្ធនារីអាហ្វ្រិកខាងត្បូងនិងបរទេសរំលឹក ប្រវត្តិសាស្ត្រដ៏ត្រចេះត្រងចង់ឡើងវិញចែករំលែកមេរៀននិងបទពិសោធន៍សំដៅ ជួយឧបត្ថម្ភគ្នាជំនះពុះពារលើការសាកល្បងនិងរួមចំណែកក្នុងបុព្វហេតុកសាង ជីវភាពរស់នៅល្អប្រសើជាង។ អ្នកជំនាញការនៃក្រសួងការ បរទេសវៀតណាម លោកស្រី​ Luu Thi Thu Ha តាងនាមគណៈប្រតិភូវៀតណាមបានមានបទអន្តរាគមន៍ ដោយលើកច្បាស់តួនាទីសំខាន់របស់នារីវៀតណាមក្នុង ការតស៊ូដណ្តើមសេរី ឯករាជ្យនាអតីតកាល ក៏ដូចជា ក្នុងបុព្វហេតុកសាងនិងការ ពារប្រទេសជាតិនាបច្ចុប្បន្ន៕