VOV WorldVOV World
វៀតណាមចូលរួមសិក្ខាសាលាស្ដីពី៖សន្តិសុខ-ការពារប្រទេសអាស៊ាន-EU
12/03/2014 10:44
(VOV)_សិក្ខាសាលាស្ដីពីគោលនយោបាយសន្តិសុខ ការពារប្រទេស​រួម រវាងអាស៊ាននិង EU ត្រូវបានប្រព្រឹត្តទៅ នៅទីក្រុង Brussels (បែល្ស៊ីក) ​ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ មិនា។
វៀតណាមចូលរួមសិក្ខាសាលាស្ដីពី៖សន្តិសុខ-ការពារប្រទេសអាស៊ាន-EU
វៀតណាមចូលរួមសិក្ខាសាលាស្ដីពី៖សន្តិសុខ-ការពារប្រទេសអាស៊ាន-EU(TTXVN) (VOV)_សិក្ខាសាលាស្ដីពីគោលនយោបាយសន្តិសុខ ការពារប្រទេស​រួម រវាង អាស៊ាននិង EU ត្រូវបានប្រព្រឹត្តទៅ នៅទីក្រុង Brussels (បែល្ស៊ីក) ​ចាប់ពីថ្ងៃទី១១  ដល់ថ្ងៃទី១៤ មិនា។ គណប្រតិភូវៀតណាមចូលរួមសិក្ខា​សាលាលើកនេះក្នុងតួនា ទី ជាអ្នកសម្របសម្រួលក្នុងទំនាក់ទំនង​អាស៊ាន-EU។ នៅទីនេះ វរសេនីយ៍ឯក Vu  Van Khanh អនុប្រធានគណៈ​​ស្រាវជ្រាវអន្តរជាតិ នៃវិទ្យាស្ថានយុទ្ធសាស្ត្រការពារ ប្រទេស ​(ក្រសួងការពារប្រទេសវៀតណាម) បានមានបទថ្លែងសន្ទររកថានៅ សិក្ខាសាលាស្ដីពីទស្សនរបស់វៀតណាមក្នុងការដោះស្រាយការសាកល្បងនានា នៅក្នុងតំបន់និងនៅលើសកលលោក។ វរសេនីយ៍ឯក Vu Van Khanh បានសង្កត់ ធ្ងន់​ថា៖ ​ចំពោះបញ្ហាសមុទ្រខាងកើត វៀតណាមប្រឆាំងជំទាស់សេចក្ដី​ប្រកាសរបស់ ចិនអំពី៖ផ្លូវ៩កំណាត់។ វៀតណាមជានិច្ចកាលមានការផ្តួចផ្តើមគំនិតដោះស្រាយរាល់ ជំលោះលើសមុទ្រខាងកើតដោយសន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិ ពិសេសគឺ អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ​ឆ្នាំ ១៩៨២ និងសេចក្ដីថ្លែង ការណ៍ស្ដីពី​ក្រមប្រតិបត្តិតំបន់នៅ​សមុទ្រខាងកើត ដើម្បីរក្សារសន្តិភាព ស្ថិរភាព  និងស្វែងរក​ដំណោះស្រាយសារវ័ន្តនិងយូរអង្វែង។ វៀតណាមសម្ដែងការព្រួយ បារម្មណ៍​អំពីអស្ថិរភាពនៅប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ដូចជានៅម៉ាឡេស៊ី  ថៃ កម្ពុជា…។ល៕​