វៀតណាមចូលរួមសិក្ខាសាលាស្តីអំពីការរក្សាកំណើនស្ថិរភាពនិងចីរភាពក្នុងតំបន់
01/07/2014 06:57
(VOVworld)-នាថ្ងៃទី៣០មិថុនា នៅមណ្ឌលរដ្ឋបាល ពិសេសហុងកុង(ចិន)បានប្រព្រឹត្ត ទៅសិក្ខាសាលាប្រ ធានបទស្តីអំពីការរក្សានិងបង្កើនកំណើនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

តំណាងចូលរួមក្នុងសិក្ខាសាលា (រូបថតៈ TTXVN) (VOVworld)-នាថ្ងៃទី៣០មិថុនា នៅមណ្ឌលរដ្ឋបាលពិសេសហុងកុង(ចិន)បានប្រ ព្រឹត្ត ទៅសិក្ខាសាលាប្រធានបទស្តីអំពីការរក្សានិងបង្កើនកំណើនក្នុងតំបន់អាស៊ី -ប៉ាស៊ីហ្វិក។ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក- រក្សាកំណើនស្ថិរ ភាពនិងចីរភាព” សិក្ខាសាលានេះ មានការចូលរួមរបស់តំណាង ជាង១០០រូប ដែលជាអ្នក ជំនាញការស្រាវជ្រាវ អាជីវករ និងមន្រ្តីល្បីៗឈ្មោះមក ពីគ្រប់ទិសទី។ គណៈប្រតិភូ វៀតណាមដឹកនាំដោយលោក Pham Van Cong អគ្គកុងស៊ុលទទួលបន្ទុកពាណិជ្ជកម្ម វៀតណាមប្រចាំនៅ ហុងកុងនិងម៉ាកាវ។ នៅសិក្ខាសាលានេះ បណ្តាសមាជិកបានចែករំលែកទស្សនៈអំពីតួនាទីនិង ការ រួមចំណែកយ៉ាងសកម្មរបស់ហុងកុងចូលក្នុងកំណើនពាណិជ្ជកម្មតំបន់ ក៏ដូច ជាធ្វើ យ៉ាងម៉េចដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាពាណិជ្ជកម្មនិងការធ្វើអាជីវកម្មក្នុងតំ បន់ជាដើម៕
Related





