វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសក្រុម G20
17/02/2017 11:29
(VOV)_នាយប់ថ្ងៃទី១៦កុម្ភះ (តាមម៉ោងវៀតណាម) សន្និសីទរដ្ឋមន្ត្រីការបរទេសក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញជួរមុខលើពិភពលោក (G20)បានប្រារព្វឡើងនៅទីក្រុង Bonn (ប្រទេសអាលឺម៉ង់)។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមសន្និសីទ។
.jpg)
វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសក្រុម G20 (VOV)_នាយប់ថ្ងៃទី១៦កុម្ភះ (តាមម៉ោងវៀតណាម) សន្និសីទរដ្ឋមន្ត្រីការបរទេស ក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញជួរមុខលើពិភពលោក (G20) បានប្រារព្វឡើងនៅទីក្រុង Bonn (ប្រទេសអាលឺម៉ង់)។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមសន្និសីទ។ ក្នុងក្របខ័ណ្ឌចូលរួមសន្និសីទលើកនេះ នារសៀលថ្ងៃទី១៦កុម្ភះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បានអញ្ជើញចូលរួម និងថ្លែងមតិនៅកិច្ចប្រ ជុំ ស្ដីអំពី៖របៀបវារះឆ្នាំ២០៣០ ដើម្បីការអភិវឌ្ឍន៍ចីរភាព។ ដោយមានសារ “ បង្កើន ទំនាក់ទំនងដៃគូសកល ដើម្បីទទួលអោយបានគោលដៅនៃរបៀបវារះឆ្នាំ២០៣០” ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានសង្កត់ធ្ងន់ទៅលើការបង្កើនកិច្ច សហប្រតិបត្តិការសកល ក្នុងការអនុវត្តកិច្ចសន្យា និងគោលដៅរបៀបវារះឆ្នាំ២០៣០ ដោយមានផែនការ និងវិធានការណ៍ជាក់ស្ដែង ស្នើអោយបណ្ដាប្រទេសG20 បង្កើន ជំនួយសំរាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសគឺក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ អភិ វឌ្ឍន៍ប្រភពធនធានមនុស្ស និងទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ ឧបនាយក រដ្ឋមន្ត្រីក៏បានវាយតំលៃអំពីការស្ថិរភាពរបស់ខឿនសេដ្ឋកិច្ចសកល ជាលក្ខណះចាំ បាច់ សំរាប់ការអភិវឌ្ឍន៍ចីរភាពជាពិសេសគឺចំពោះប្រទេសកំពុងអភិវឌ្ឍន៍។ ឧប នាយករដ្ឋមន្ត្រីក៏បានអះអាងថា៖ ដោយមានតួនាទីជាប្រទេសម្ចាស់ផ្ទះឆ្នាំ APEC 2017 វៀតណាមកំពុងរួមសហការជិតស្និទ្ធជាមួយខឿនសេដ្ឋកិច្ចជាសមាជិក APEC ខំប្រឹងប្រែងជំរុញការអភិវឌ្ឍន៍ចីរភាព ច្នៃប្រឌិត និងគ្រប់ដណ្ដប់។ នៅខាងក្រៅសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ក៏មានជំ នួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Alfonso Dastis និងរដ្ឋមន្ត្រី ការបរទេសសអាលឺម៉ង់ លោក Sigma Gabriel ផងដែរ៕
Related
More




