VOV WorldVOV World
វៀតណាមចូលរួមសន្និសីទសន្តិសុខអន្តរជាតិម៉ូស្គូលើកទី៤
17/04/2015 08:12
(VOVworld) - សន្និសីទសន្តិសុខអន្តរជាតិម៉ូស្គូលើកទី ៤ដែលប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ ទី១៦និងទី១៧ មេសា នៅទីក្រុងម៉ូស្គូ ដោយក្រសួងការពារជាតិរុស្ស៊ី រៀបចំឡើង បានទាក់ទាញការចូលរួមរបស់មជ្ឈដ្ឋាន ថ្នាក់ដឹកនាំយោធានិងការពារជាតិមកពី ប្រទេសចំនួន៧០និងអង្គការអន្តរជាតិចំនួន៦។
វៀតណាមចូលរួមសន្និសីទសន្តិសុខអន្តរជាតិម៉ូស្គូលើកទី៤
(VOVworld) - សន្និសីទសន្តិសុខអន្តរជាតិម៉ូស្គូលើកទី៤ដែលប្រព្រឹត្តទៅក្នុងរយៈ ពេល២ថ្ងៃ ទី១៦និងទី១៧ មេសា នៅទីក្រុងម៉ូស្គូ ដោយក្រសួងការពារជាតិរុស្ស៊ី រៀបចំឡើង បានទាក់ទាញការចូលរួមរបស់មជ្ឈដ្ឋានថ្នាក់ដឹកនាំយោធានិងការពារ ជាតិមកពី ប្រទេសចំនួន៧០និងអង្គការអន្តរជាតិចំនួន៦។គណៈប្រតិភូវៀតណាម ដឹកនាំដោយអគ្គ សេនាធិការរងកងទ័ពប្រជាជនវៀតណាម ឧត្តមសេនីយទោ Vo Van Tuan បានចូល រួមនិងថ្លែងបទសន្ទរកថានៅសន្និសីទនេះ។ប្រធានបទស្នូលនៃ សន្និសីទលើកនេះ គឺបញ្ហាសន្តិសុខលើទូទាំងពិភពលោក ដែលបានទាក់ទាញការ យកចិត្តទុកដាក់ពិសេសរបស់សាធារណៈមតិអន្តរជាតិក៏ដូចជាប្រទេសម្ចាស់ផ្ទះ។ អគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាម ឧត្តមសេនីយទោ Vo Van Tuan (រូបថត៖TTXVN) នារសៀលថ្ងៃដដែល បណ្ដាតំណាងបានប្រមូលផ្ដុំពិភាគ្សាអំពីខ្លឹមសារសំខាន់ចំនួន ២រួមមានយថាទស្សន៍សហប្រតិបតិ្តការការពារជាតិរវាងប្រទេសនានាក្នុងការតស៊ូ ប្រយុទ្ធប្រឆាំងភេរវកម្ម ស្ថានភាពនៅអាហ្គានីស្ថានក្រោយពីកម្លាំងរក្សាសន្តិភាព អន្តរជាតិដក ចេញពីប្រទេសនេះ ក៏ដូចជាវិធានការសំដៅប្រឆាំងនឹងការគំរាមកំ ហែងទើបលេច ឡើងនិងយ៉ាងគ្រោះថ្នាក់បំផុត នោះគឺរដ្ឋអ៊ីស្លាម (IS) ស្វ័យ ប្រកាស។ ប្រធានគណៈប្រតិភូវៀតណាម​ ឧត្តមសេនីយទោ Vo Van Tuan បានអះអាងនូវ គោល ជំហររបស់វៀតណាម គឺគាំទ្រការបើកទូលាយនិងលើកកំពស់តួនាទី របស់អ.ស.ប ក៏ដូចជាយន្តការសន្តិសុខពហុភាគីនានាផងដែរ៕