វៀតណាមទទួលស្វាគមន៍ក្រុមទេសចរណ៍អន្តរជាតិជាច្រើននៅដើមឆ្នាំថ្មី
02/01/2026 08:19
(VOVWORLD) - នាថ្ងៃទី ១ ខែមករា ដែលជាថ្ងៃដំបូងនៃឆ្នាំថ្មី ២០២៦ តំបន់ជាច្រើនទូទាំងប្រទេស បានទទួលស្វាគមន៍ក្រុមទេសចរណ៍អន្តរជាតិដំបូងគេដែលមកទស្សនា និងស្វែងយល់ពីទីតាំងសំខាន់ៗ នៅក្នុងប្រទេសវៀត ណាម។ នេះជាការចាប់ផ្តើមនៃឆ្នាំថ្មីជាមួយនឹងការរំពឹងទុកវិជ្ជមាន សម្រាប់វិស័យទេសចរណ៍នៃខេត្ត និងទីក្រុងនានា។

ខេត្តឡាងសើន ស្វាគមន៍ក្រុមភ្ញៀវទេសចរអន្តរជាតិដំបូងដែលចូលតាមច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi នៅដើមឆ្នាំ ២០២៦ (រូបថត៖ Quang Duy/TTXVN) នៅច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi មជ្ឈមណ្ឌលផ្សព្វផ្សាយវិនិយោគ ពាណិជ្ជកម្ម និងភ្ញៀវទេសចរណ៍ខេត្តឡាងសឺន សម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំពិធីទទួលស្វាគមន៍ក្រុមទេសចរណ៍អន្តរជាតិដំបូងគេដែលចូលមកខេត្តឡាងសឺន។ តាមរយៈកម្មវិធីនេះ ខេត្តឡាង សឺន សង្ឃឹមថា នឹងបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អបំផុតដល់អ្នកទេសចរនិងអាជីវកម្មទេសចរណ៍ បាននិងបន្តបង្ហាញពីការយកចិត្តទុកដាក់លើទេសចរណ៍ឡាងសឺន និងជ្រើសរើសឡាងសឺនជាគោលដៅទាក់ទាញមួយក្នុងឆ្នាំ ២០២៦។ នៅកំពង់ផែ Chan May ភូមិ BInh An ឃុំ Chan May – Lang Co គណៈកម្មាធិការប្រជាជនទីក្រុង Hue បានសម្របសម្រួលជាមួយមន្ទីរទេសចរណ៍ និងក្រុមហ៊ុនភាគហ៊ុនកំពង់ផែ Chan May បានរៀបចំកម្មវិធី "ស្វាគមន៍នាវាទេសចរណ៍ និងភ្ញៀវទេសចរដើមដំបូង ដែលមកដល់ Hue តាមផ្លូវសមុទ្រ ឆ្នាំ ២០២៦"។ នាវាទេសចរណ៍ ADORA MEDITERRANEA (សញ្ជាតិបាហាម៉ាស) ចំណុះក្រុមហ៊ុន Adora Cruises បានចូលចតនៅកំពង់ផែ ដោយដឹកអ្នកដំណើរចំនួន ២.៦៨០ នាក់ និងសមាជិកនាវិកចំនួន ៩២០ នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរមក ពីចិន ហុងកុង (ចិន)...។ ពេលមកដល់កំពង់ផែ Chan May អ្នកទេសចរត្រូវបានប្រគល់ផ្កា វត្ថុអនុស្សាវរីយ៍ និងរីករាយជាមួយការសម្តែងរបាំម៉ោងសាយទទួលស្វាគមន៍។ ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថា នឹងក្លាយជាសញ្ញាវិជ្ជមានសម្រាប់ទេសចរណ៍នាវាទេសចរណ៍របស់ទីក្រុង Hue។ លោក Truong Thanh Minh នាយកមជ្ឈមណ្ឌលព័ត៌មាននិងផ្សព្វផ្សាយទេសចរណ៍ក្រុង Hue បានឲ្យដឹងថា៖
TAG
VOV/VOVworld/វៀតណាម/ទេសចរណ៍/អន្តរជាតិ/ដើមឆ្នាំថ្មី
Related





