វៀតណាមធានាបរិយាកាសវិនិយោគនិងរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅបណ្ដាមណ្ឌលឧស្សាហកម្ម
16/05/2014 11:47
(VOVworld) – នាថ្ងៃទី ១៦ ឧសភា ក្រុមការងាររបស់គណៈ កម្មាធិការប្រជាជនខេត្ត Binh Duong (ភាគខាងត្បូងវៀតណាម) បានទៅត្រួតពិនិត្យនិងជួបសន្ទនាជាមួយប្រធានសមាគមអាជីវករ តៃវ៉ាន់អំពីសភាពការណ៍ខូចខាតនៃបណ្ដាអង្គភាពអាជីវកម្មដោយ មុខសញ្ញាជ្រុលនិយមបានបណ្តាលឡើងក្នុងការដង្ហែរក្បួនប្រឆាំង ជំទាស់ទង្វើរបស់ចិននៅសមុទ្រខាងកើតរបស់កម្មករនៅមណ្ឌល ឧស្សាហកម្ម Binh Duong ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក។

រដ្ឋមន្ត្រីក្រសួង នគរបាលវៀតណាម លោក Tran Dai Quang (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១៦ ឧសភា ក្រុមការងាររបស់គណៈកម្មាធិការប្រជាជន ខេត្ត Binh Duong (ភាគខាងត្បូងវៀតណាម) បានទៅត្រួតពិនិត្យនិងជួបសន្ទនា ជាមួយប្រធានសមាគមអាជីវករតៃវ៉ាន់អំពីសភាពការណ៍ខូចខាតនៃបណ្ដា អង្គភាពអាជីវកម្មដោយមុខសញ្ញាជ្រុលនិយមបានបណ្តាលឡើងក្នុងការ ដង្ហែរក្បួនប្រឆាំងជំទាស់ទង្វើរបស់ចិននៅសមុទ្រខាងកើតរបស់កម្មករនៅ មណ្ឌលឧស្សាហកម្ម Binh Duong ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក។ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Duong លោក Le Thanh Cung បាន អះអាងថា៖ ប្រការពោលខាងលើគឺសោកស្តាយណាស់។ ដើម្បីជំនះ ពុះពារ លើស្ថានភាពនេះ ខេត្ត Binh Duong បានរៀបចំបណ្ដាក្រុមទទួលបន្ទុកសហការ ជាមួយអង្គភាពអាជីវកម្មនានាវាយតំលៃការខូចខាត។ បន្ទាប់ពីជំនួបធ្វើការនេះ បណ្ដាអង្គភាពអាជីវកម្មនិងសមាគមអាជីវករតៃវ៉ាន់បានសម្តែងនូវទំនុកទុក ចិត្តចំពោះរដ្ឋអំណាចនៅខេត្ត Binh Duong ហើយសន្យានឹងស្តារសកម្មភាព ផលិតកម្ម ឡើងវិញ។ ក្នុងរយៈពេល ២ ថ្ងៃកន្លងទៅ ស្ថានភាពសណ្តាប់ធ្នាប់ នៅបណ្ដាមណ្ឌល ឧស្សាហកម្មនៅខេត្ត Binh Duong ត្រូវបានរក្សារឹងមាំ កម្មករបានវិលត្រឡប់មកធ្វើការ ធម្មតាឡើងវិញ។ ប្រធានខុទ្ទកាល័យនគបាល ខេត្ត Binh Duong វរៈសេនីយ៍ឯក Pham Xuan Truong បានឲ្យដឹងថា៖ “យើងមានទស្សនៈសម្តែងទឹកចិត្តស្នេហារជាតិដោយសន្តិភាព។ ដោយហេតុនេះ យើង ខ្ញុំបានអំពាវនាវឲ្យកម្មករត្រូវគោរពច្បាប់ជឿជាក់ទៅលើគោលមាគ៌ារគោល នយោ បាយរបស់បក្សនិងរដ្ឋអំពីការដោះស្រាយបញ្ហាលើសមុទ្រខាងកើតដោយ សន្តិវិធី និង ជៀសវាងសកម្មភាពដូច្នេះនៅខេត្ត Binh Duong តទៅទៀត។” ក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្ត Binh Duong នាថ្ងៃទី ១៦ ឧសភា រដ្ឋមន្ត្រីក្រសួង នគរបាលវៀតណាម លោក Tran Dai Quang បានបញ្ជាណែនាំបណ្ដាស្ថាប័នមាន សមត្ថកិច្ចនៅខេត្ត Binh Duong ត្រូវធ្វើការស៊ើបអង្គេតបណ្ដាមុខសញ្ញាដែលមាន ឧបាយកលបំផ្លិចបំផ្លាញរដ្ឋវៀតណាមនិងចំណងមិត្តភាពល្អប្រសើរវាងប្រជាជន នៃ ប្រទេសទាំង ២ វៀតណាម-ចិន។ ថ្នាក់ដឹកនាំខេត្ត Binh Duong ត្រូវជំរុញការ ឃោនាអប់រំនិងកំរង់ទិសដៅសាធារណៈមតិសង្គមជាពិសេសគឺសំរាប់កម្មកនៅ លើមូលដ្ឋានអំពីការប្រាស្រ័យឲ្យបានត្រឹមត្រូវតាមច្បាប់ចំពោះការរំលោភលើ អធិបតេយ្យភាពនឹងបូរណភាពដែនដីរបស់ចិននៅសមុទ្រខាងកើតរបស់វៀតណាម៕
Related





