វៀតណាមគាំទ្រគ្នាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ
05/02/2013 10:55
(VOVworld) – គោលជំហរមុនក៏ដូចក្រោយរបស់វៀតណាមគឺគាំទ្រសន្តិភាព ស្ថិរភាពនិងគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។

(VOVworld) – គោលជំហរមុនក៏ដូចក្រោយរបស់វៀតណាមគឺគាំទ្រសន្តិភាពស្ថិរភាពនិង គ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ នេះគឺជាសេចក្តីថ្លែងការត្រូវបាននាំ ចេញដោយអ្នកនាំ ពាក្យក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi នាថ្ងៃទី ៥ គុម្ភៈ ក្នុងការឆ្លើយ សំណួររបស់អ្នកយកព័ត៌មានអំពីទស្សនៈ របស់វៀតណាមចំពោះបញ្ហានុយក្លេអ៊ែរលើ ឧបទ្វីបកូរ៉េ។ លោក Luong Thanh Nghi បានឲ្យដឹងថា៖ វៀតណាមយកចិត្តទុកដាក់ដល់ ព្រឹត្តិការនាពេលថ្មីៗនេះ លើឧបទ្វីបកូរ៉េ។ ទន្ទឹមនឹងនោះ វៀតណាមអំពាវនាវឲ្យភាគីទាក់ ទិននានា គោរពតាម បណ្ដាសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដោយ មឹងម៉ាត់ ដើម្បីជំរុញដំណើរការគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ រួមចំណែក ចូលក្នុង សន្តិភាព ស្ថិរភាព ក្នុងតំបន់និងលើពិភពលោក៕ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi (Image: Internet)
Related





